ផលដំណាំធ្លាក់ថ្លៃខ្លាំង កសិករឥណ្ឌាផ្ទុះការតវ៉ាទាមទារឲ្យរដ្ឋាភិបាលធ្វើតាមសន្យា

  • 2018-11-30 03:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិករ​រាប់​ម៉ឺន​នាក់ បាន​នាំ​គ្នា​ចេញ​មកតវ៉ា​នៅ​រដ្ឋធានី​ប្រទេស​ឥណ្ឌា​ទាមទារ​ឲ្យ​មាន​ការ​លប់​បំណុល និង​ការ​កំណត់​តម្លៃ​កសិផល​ឲ្យ​បាន​សមរម្យ។

យ៉ាង​ហោច​ណាស់ កសិករ​ជាង ៣​ម៉ឺន​នាក់​តំណាង​ឲ្យ​សមាគម​កសិករ​ជាង ២០០ បាន​ចេញ​មក​តវ៉ា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​មាន​ប្រវែង​ជាង ៤​គីឡូម៉ែត្រ​ពី​សភា​ឥណ្ឌា​នៅ​ភាគ​កណ្ដាល​នៃ​រដ្ឋធានី New Delhi។ ការ​តវ៉ា​នេះ​ធ្វើ​ឡើង​ក្រោយ​តម្លៃ​ដំណាំ​ផ្សេង​ៗ​រួម​ទាំង​ស្រូវ, គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ពូជ​ប្រេង នៅ​ក្នុង​ទី​ផ្សារ​មាន​ការ​ធ្លាក់​ចុះ​ក្រោម​អត្រា​ដែល​កំណត់​ដោយ​រដ្ឋាភិបាល។ លើស​ពី​នេះ​ទៀត ក្រុម​កសិករ​ទាមទារ​ឱ្យ​មាន​សម័យ​ប្រជុំ​ពិសេស​មួយ​ដើម្បី​ធានា​តម្លៃ​ដំណាំ និង​ការ​លប់​ចោល​បំណុល​កសិកម្ម​នៅ​ទូទាំង​ប្រទេស ខណៈ​ពេល​ការ​ចំណាយ​លើ​ជី និង​ធនធាន​កសិកម្ម​កំពុង​កើន​ឡើង​ខ្ពស់។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​មុន​ជាប់​ឆ្នោត​នៅ​ឆ្នាំ ២០១៤ ប្រធានាធិបតី​ឥណ្ឌា​លោក Narendra Modi បាន​សន្យា​ថា​នឹង​ផ្ដល់​ឲ្យ​កសិករ​នៅ​ផល​ចំណេញ ៥០​ភាគ​រយ​លើ​ផល​ដំណាំ។ ប៉ុន្តែ​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​សន្យា ដំណាំ​កសិកម្ម​កំពុង​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក ខណៈ​កសិករ​ជា​ច្រើន​កំពុង​ប្រឈម​នឹង​ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ដោយ​សារ​កម្ចី​ពី​ធនាគារ៕

ប្រភព៖ Scmp   ប្រែសម្រួល ៖ រ័ត្ន