ខ្លាំងបាត់ គង់ សុជាតិ ទទួល​បាន​វិញ្ញាបនបត្រ​ពី​ស្ថាប័ន​កម្រិត​ពិភព​លោក​មួយ លើ​ទឹក​ដី​អឺរ៉ុប

  • 2018-11-30 05:28:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គង់ សុជាតិ បាន​ទទួល​វិញ្ញាបនបត្រ​មួយ នៅ​ក្នុង​ប្រទេស​អូទ្រីស ជា​ទី​ដែល​នាង និង​ស្វាមី​បាន​ដឹកដៃ​គ្នា​ទៅ​លំហែ​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​នេះ។ នេះ​បើ​តាម​លោក គង់ វិបុល ជា​ស្វាមី​បាន​បញ្ចេញ​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ។

នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន គង់ វិបុល បាន​ថ្លែង​អបអរ​ភរិយា​របស់​ខ្លួន​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​កម្រ​មួយ​នេះ ហៅ​ថា "វិញ្ញាបនបត្រ​ប៉ាក់​ចិញ្ចើម (PhiBrows Artist)។ វិញ្ញាបនបត្រ​នេះ អ្នក​នាង គង់ សុជាតិ ទទួល​បាន​ពី PhiAcedamic (ស្ថាប័ន​បច្ចេកទេស​ប៉ាក់​ចិញ្ចឹម​ទំនើប​ចុង​ក្រោយ​បំផុត​ក្នុង​ពិភព​លោក) នៅ​ទីក្រុង Vienna ប្រទេស​អូទ្រីស។

តាម​បុរស​ជា​ស្វាមី​ដដែល វិញ្ញាបនបត្រ​ដែល​អ្នក​នាង គង់ សុជាតិ ទទួល​បាន​នា​ពេល​នេះ គឺ​តំណាង​ឲ្យ​សិស្ស​និស្សិត​ជា​ជន​ជាតិ​ខ្មែរ​ម្នាក់​នៅ​ប្រទេស​អូទ្រីស ក្នុង​កម្មសិក្សា​ខាង​លើ។ យ៉ាង​ណា មិន​មាន​ការ​បញ្ជាក់​អំពី​ចំនួន​កម្មសិក្សាការី សរុប ក៏​ដូច​ជា​កម្មសិក្សាការី​ជា​ជនជាតិ​ខ្មែរ​ប៉ុន្មាន​នោះ​ទេ។ បែប​នេះ​ក្ដី អ្នក​គាំទ្រ​ជា​ច្រើន​របស់​ពិធីការិនី​ល្បី​ឈ្មោះ បាន និង​កំពុង​សាទរ​ចំពោះ​សមិទ្ធផល​របស់​អ្នក​នាង។

អ្នក​នាង គង់ សុជាតិ និង​ស្វាមី ត្រូវ​បាន​គេ​ឃើញ​ដឹកដៃ​គ្នា​ទៅ​កាន់​ទឹកដី​អឺរ៉ុប ដោយ​គោលដៅ គឺ​ប្រទេស​អូទ្រីស​កាល​ពី​ពាក់​កណ្ដាល​ខែ​នេះ។ លោក ជា វិបុល ធ្លាប់​អះអាង​ថា សកម្មភាព​នេះ គឺ​លោក​ឆ្លៀត ក្រោយ​បញ្ចប់​ភារកិច្ច​ដ៏​មមាញឹក​របស់​ពួក​លោក ក្នុង​អំឡុង​បុណ្យ​អុំទូក អក​អំបុក លយ​ប្រទីប និង​សំពះ​ព្រះខែ​ដែល​ទើប​នឹង​កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ ដើម្បី​ចង​ក្រង​អនុស្សាវរីយ៍​ល្អ​ក្នុង​ជីវិត​ភរិយា ស្វាមី របស់​ពួក​គេ៕

អត្ថបទ៖ ទារិកា