​រហែក​ខោ​ផង ​ហើម​ជើង​ផង ​ ករុណា ​ពេជ្រ ​ប្រឹង​ដើរ​អស់​៤០​ Km ដើម្បី​​ហេតុ​ផល​រំជួល​ចិត្ត​មួយ​​

  • 2018-11-30 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជើង​ទាំង​ពីរ​រឹង ​ហើម ​ឈឺ​ខ្លាំង ​ហើយ​ថែម​ទាំង​រហែក​ខោ​ទៀត ​ក្រោយ ​លោក​ ករុណា ​ពេជ្រ ​ដើរ​បាន​សម្រេច​អស់​ចម្ងាយ​ ​៤០​គីឡូម៉ែត្រ ​ប្រើ​រយៈ ពេល​២​ថ្ងៃ ​តាំង​ពី​ម៉ោង​ ​៨​ព្រឹក ​ដល់​ម៉ោង​១០​កន្លះ​យប់ នៅ​ខេត្ត​ក្រចេះ។ ​​

ដើម​ទង​ធ្វើ​ឲ្យ​ម្ចាស់​បទ ​"ហេតុ​អ្វី​ឲ្យ​បង​ស្គាល់​អូន​" ​ធ្លាក់​ខ្លួន​ឈឺ​ខ្លួន​ដល់​ថ្នាក់​នេះ ​ដោយសារ​លោក​ចង់​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​មួយ តាម​រយៈ​​ដើរ​ថ្មើរ​ជើង​ ​ក្នុង​ព្រឹត្តិការណ៍​ "​៤០Km ​ទៅ​កាន់​ប្រវត្តិសាស្ត្រ​" ​ ដោយ​ដើរ​ឲ្យ​ដល់​គោល​ដៅ​​ ​ត្រង់​ចំណុច​ស្តូប​ ២​ធ្នូ ​ដើម្បី​ស្វែង​យល់​កាន់​តែ​ច្បាស់​ពី​ ​ការ​លំបាក​របស់​យុវជន​សម័យ​នេះ និង​យុវជន​​កាល​ពី​ជាង​៤០​ឆ្នាំ​មុន ខុស​គ្នា​បែប​ណា។ ​​

ជា​លទ្ធ​ផល ​ក្រោយ​ដើរ​​លើ​ចម្ងាយ​ផ្លូវ​វែង​ឆ្ងាយ ទោះ​ជើង​រឹង​ស្ទើរ​ក្លាយ​ជា​ដុំ​ថ្ម ហើយ​ហត់​ខ្លាំង​​ក៏​ដោយ ​​តែ​លោក​ធ្វើ​វា​បាន​សម្រេច យ៉ាង​ជោគ​ជ័យ។

គួរ​រម្លឹក​ថា ​​​​​​​ព្រឹត្តិការណ៍​ "​៤០Km ​ទៅ​កាន់​ប្រវត្តិសាស្ត្រ​" ​ជា​ព្រឹត្តិការណ៍​ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​ដើម្បី​ផ្ដល់​ជា​វេទិកា​ពិសេស ក៏​ដូច​ជា​បទ​ពិសោធ​ថ្មី​ប្លែក ​ជួន​ដល់​យុវជន​កម្ពុជា ​តាម​រយៈ​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​រួម​គ្នា ​នៅ​លើ​គន្លង​ផ្លូវ​ដ៏​វែង​ឆ្ងាយ​មួយ ​ប្រមាណ ​៤​០ គីឡូម៉ែត្រ​។​​ កម្មវិធី​នេះ ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២៩​ វិច្ឆិកា ​ដល់​ថ្ងៃ ​ទី​០១ ធ្នូ ​២០១៨ នៅ​ក្នុង​បរិវេណ​ ស្រុក​ស្នួល ​នៃ​ខេត្ត​ក្រចេះ ​និង​មាន​ការ​ចូល​រួម​ពី​យុវជន​ប្រមាណ​ ១០០០ ​នាក់ ​មក​ពី​គ្រប់​មជ្ឈដ្ឋាន៕​​

រាយ​ការណ៍ ៖ លន ហ្សា​ឌី​ណា

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម