OnePlus ចាប់​ដៃ​ក្រុមហ៊ុន​រថយន្ត McLaren ចេញ​ស្មាតហ្វូន 6T មាន RAM 10GB

  • 2018-11-30 11:57:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន OnePlus ត្រៀម​នឹង​ចេញ​ផ្សាយ​ជា​ផ្លូវការ​នូវ​ស្មាតហ្វូន 6T ជំនាន់ Special Edition សហការ​ជាមួយ​ក្រុមហ៊ុន​រថយន្ត McLaren នា​ថ្ងៃ​ទី ១១ ​ធ្នូ​ខាង​មុខ​នេះ។ កិច្ចសហការ​ត្រូវ​បាន​គេ​ដឹង​ថា​ធ្វើ​ឡើង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ប៉ុន្តែ​ជុំវិញ​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ស្មាតហ្វូន​ជំនាន់​ក្រោយ​មិន​ទាន់​ត្រូវ​បាន​ទម្លាយ​ច្បាស់ការ​នៅ​ឡើយ។

បើ​តាម​ប្រភព​មួយ​បង្ហើប​ថា OnePlus 6T ម៉ូឌែល​ថ្មី​នោះ មាន​បំពាក់ RAM 10GB និង​អង្គ​ផ្ទុក 256GB ពោល​ជា​ជំនាន់​ពិសេស​រចនា​តួ​ខ្លួន​កាត់​ស្លាកយីហោ​របស់​ក្រុមហ៊ុន​រថយន្ត​អង់គ្លេស​នៅ​ខ្នង​ខាង​ក្រោយ។ ការ​ចេញ​ផ្សាយ​នឹង​ប្រព្រឹត្តិ​ឡើង​ក្នុង​ទីក្រុង London ជា​មុន រួច​រំលង​ទៅ​ទីផ្សារ​ឥណ្ឌា​នា​ថ្ងៃ​ទី ១២ ​ធ្នូ។

ចំពោះ​តម្លៃ​មិន​ទាន់​មាន​ការ​បង្ហើប​ច្បាស់​នោះ​ទេ ប៉ុន្តែ​ដឹង​ត្រឹម​ថា​តួ​លេខ​ចេញ​លក់​មាន​កំណត់ ម្ល៉ោាះ​សម្រាប់​អ្នក​មាន​ចំណាប់​អារម្មណ៍ សូម​កុំ​ភ្លេច​តាមដាន​ឲ្យ​ស្អិត​ជាមួយ​កំណែ​ពិសេស​នៃ​ស្មាតហ្វូន​ចិន​ដ៏​ពេញ​និយម​នេះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា