ឈុត​ទី​៤ របស់​ក្លឹប​ធំ​ទាំង​៤​​ក្នុង​ FIFA 19 ដែល​ដាក់​លក់​ក្នុង​តម្លៃ​មិន​ធម្មតា

  • 2018-11-30 11:08:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ EA Sports បាន​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​សម្ភារៈ​កីឡា​ Adidas រួម​គ្នា​ចេញ​នូវ​ឈុត​ទី ៤ ដែល​មាន​កំណត់​សម្រាប់​ក្លឹប​ធំៗ ទាំង​៤​ក្នុង​ទ្វីប​អឺរ៉ុប​មាន​ដូច​ជា​ ក្លឹប​ Real Madrid, Juventus , Bayern Munich និង​ ក្លឹប​ Manchester United នៅ​ហ្គេម​បាល់ទាត់​ FIFA 19។

យ៉ាងណា​មិញ​ ក្លឹប​ទាំង​៤​នោះបាន​ដាក់​ឈុត​នេះ​លក់​ក្នុង​ហាង​អនឡាញ​របស់​គេ​ ដោយ​ Juventus ដាក់​លក់​ក្នុង​តម្លៃ​ជាង​ ១០៥​ដុល្លារ តែ​ពេល​នេះ​អស់​ពី​ស្តុក​ហើយ​ ចំណែក​ឯ​ក្លឹប៣​ផ្សេង​ទៀត​ដាក់​លក់​ក្នុង​តម្លៃ ៩៨​ដុល្លារ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ អាវ​ទាំង​នេះ​​នឹង​មិន​ត្រូវ​បាន​កីឡាករ​ពាក់​ក្នុង​ពេល​ប្រកួត​ផ្លូវការណា​មួយ​ឡើយ​។

ខាង​ក្រោម​នេះ ជា​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ឈុត​ទី ៤​នេះ៖៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ហ៊ីម រស្មី