ជាកំពូលតារាល្បីផុតលេខមែន តែម៉ារីម៉ា នៅតែខំញ៉ាំស្លឹកម្រុំ ដើម្បីសម្បូរទឹកដោះបំបៅកូន
- 2018-12-01 02:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាកំពូលតារាល្បីផុតលេខមែន តែម៉ារីម៉ា នៅតែខំញ៉ាំស្លឹកម្រុំ ដើម្បីសម្បូរទឹកដោះបំបៅកូន
ចន្លោះមិនឃើញ
នៅពេលម៉ារីម៉ា និងស្វាមីប្រកាសពីដំណឹងមានបុត្រមួយទៀត មហាជនចូលរួមអបអរសាទរគ្រប់គ្នា ហើយរឹតតែរំភើបជំនួស ក្រោយពេលដឹងថាកូនទី២នេះ គឺជាកូនប្រុស។
អ្នកម្ដាយរូបនេះបាននិយាយថា ធ្វើជាម្ដាយគេ ពិតជាពិបាក ប៉ុន្តែយ៉ាងណានាងបានទទួលភាពរីករាយ ហើយគ្រប់យ៉ាងប្រៀបដូចរង្វាន់សម្រាប់នាង ជាពិសេសមានស្វាមីដែលតែងលើកទឹកចិត្តគ្រប់ពេល។
ដោយឡែកដើម្បីថែរក្សាទារកក្នុងផ្ទៃ នាងបានចាប់ផ្ដើមទទួលទានស្លឹកម្រុំ ព្រោះរុក្ខជាតិប្រភេទនេះ អាចជួយឲ្យមានទឹកដោះច្រើន គ្រប់គ្រាន់ក្នុងការបំបៅកូន ហើយល្អបំផុតសម្រាប់អ្នកម្ដាយមានបុត្រថ្មីថ្មោង។
មិនខុសពីកូនទី ១ Zia ទេ ម៉ារីម៉ា អ្នកម្ដាយដែលមាន ឈ្មោះពិត Marian Rivera ចង់ធ្វើយ៉ាងណាឲ្យខ្លួនឯងអាចបំបៅកូនបានគ្រប់គ្រាន់ ដើម្បីឲ្យកូនមានសុខភាពល្អមាំមួន៕