ទស្សនាទិដ្ឋភាពហែជំនូនមង្គលការ ញ៉ែម សុគន្ធ ព្រឹកមិញនេះ

  • 2018-12-01 02:07:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ហែ​ជំនូន​មង្គល​ការ​តារា​សម្ដែង ញ៉ែម សុគន្ធ និង ងួន កែវមល្លិកា បាន​ចាប់​ផ្ដើម​ហើយ​នៅ​ព្រឹក​មិញ​នេះ​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​​អគារ​ E ក្រោម​វត្ត​មាន​មេបា​ចាស់​ទុំ​ទាំង​សង្ខាង​ និង​តារា​ល្បី​ៗ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ។

ពិធី​ហែ​ជំនូន​ដ៏​ឱឡារិក​នេះ​ ញ៉ែម សុគន្ធ ជា​កូន​កំលោះ​​សម្លឹង​មើល​អនាគត​ប្រពន្ធ​មិន​ដាក់​ភ្នែក​ឡើយ​ជាមួយ​ស្នាម​ដ៏​​មាន​មន្ត​ស្នេហ៍​​នៅ​ពេល​ឃើញ​នាង សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន។

ឯ​ ងួន កែវមល្លិកា ជា​កូន​ក្រមុំ​វិញ​ក៏​បង្ហាញ​អារម្មណ៍​មិន​ខុស​ពី​​ ញ៉ែម សុគន្ធ ​​ប៉ុន្មាន​ដែរ​គឺ​នាង ញញឹម​បិទ​មាត់​មិន​ជិត​ទេ​នៅ​ពេល​ឃើញ​ទេវបុត្ត​​ក្នុង​ដួង​ចិត្ត​ខ្លួន​គ្រង​ឈុត​ប្រពៃណី​ខ្មែរ៕​​\

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី