David Villa គ្រោង​​នៅ​ក្លឹប​ជប៉ុន​ជាមួយ Iniesta ពេល​ចេញ​ពី​ទឹកដី​អាមេរិក

  • 2018-12-01 02:23:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ David Villa កំពុង​មាន​គម្រោង​​ចង់​ទៅ​​លេង​ជាមួយ​មិត្តរួម​ជាតិ Andres Iniesta ក្នុង​ក្លឹប  Vissel Kobe របស់​ជប៉ុន ក្រោយ​ពេល​ចាកចេញ​ពី​​លីគ​កំពូល​អាមេរិក MLS។

កីឡាករ​វ័យ៣​៦​ឆ្នាំ​​នឹង​បញ្ចប់​កុងត្រា​រយៈពេល​៤​ឆ្នាំ​ជាមួយ​ក្លឹប New York City នៅ​​បញ្ចប់​ឆ្នាំ​នេះ។ ប៉ុន្តែ​ជំនួស​នៃ​ការ​ចូល​និវត្តន៍​ Villa ចង់​​បន្ត​​មេរៀន​ជីវិត​និង​អាជីព​បន្តិច​ទៀត​សិន។ តាម​ការ​ឲ្យ​ដឹង​គេ​ចង់​ផ្លាស់​ទៅ​លីគ​កំពូល​ជប៉ុន J1 League សម្រាប់​រដូវកាល​២០១៩។

ប្រសិន​ជា​មាន​ការ​ផ្លាស់​ជា​ផ្លូវ​ការ​មែន Villa មិនត្រឹម​តែ​បាន​លេង​ជាមួយ​មិត្តរួម​ជាតិ Iniesta ដែល​ធ្លាប់​លើក​ពាន​ World Cup ជាមួយ​គ្នា​ទេ គេ​ក៏​អាច​នៅ​ក្រោម​លោក Juanma Lillo ដែល​​មាន​សញ្ជាតិ​អេស្ប៉ាញ​ដូច​គ្នា។ ក្លឹប Vissel Kobe បច្ចុប្បន្ន​កំពុង​នៅ​លេខ​១១​ក្នុង​តារាង​ពិន្ទុ J1 League នៅ​សល់​មួយ​ប្រកួត​ក្នុង​ដៃ​ទៀត​នឹង​បញ្ចប់​រដូវ​កាល​២០១៨ ហើយ​ពួក​គេ​សល់​មួយ​កន្លែង​ទៀត​សម្រាប់​ទទួល​​កីឡាករ​បរទេស៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម