Courtois ប្រាប់​​ឈ្មោះ​កីឡាករ​ ៣​​ជា​អ្នក​ចាំទី​ល្អ​ជាង​គេ​លើ​លោក​តែគ្មាន De Gea ទេ

  • 2018-12-01 02:57:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​របស់ Real Madrid កីឡាករ Thibaut Courtois បាន​ទាត់​​ឈ្មោះ David De Gea ​​របស់ Manchester United ចេញ​ពី​ការ​ជ្រើសរើស​របស់​គេ​នៃ​អ្នក​ចាំទី​ល្អ​ជាង​គេ​លើ​លោក។

Courtois ដែល​ចូល​រួម​ជាមួយ Real ពី​ក្លឹប Chelsea​ កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ​​បាន​រើស Marc-Andre ter Stegen របស់ Barcelona, Alisson របស់ Liverpool និង Jan Oblak របស់ Atletico Madrid ជា​អ្នក​ចាំ​ទី​ល្អ​ជាង​គេ។ កីឡាករ​បែលហ្ស៊ិក​សម្រេច​មិន​បាន​ដាក់​បញ្ចូល​ឈ្មោះ De Gea ដែល​សព្វថ្ងៃ​ជា​អ្នក​ចាំ​ទី​មិន​អាច​ខ្វះ​បាន​របស់ Man Utd។

អ្វី​ដែល​ចម្លែក Courtois ក៏​មិន​បាន​ជ្រើសរើស​ខ្លួន​ឯង​ជា​អ្នក​ចាំ​ទី​ល្អ​ដែរ ដោយ​ជំនួស​វិញ​នូវ​កីឡាករ​៣​នាក់​ខាង​លើ។ កីឡាករ​វ័យ​២៦​ឆ្នាំ​បាន​និយាយ​ថា៖ "ពួក​គេ​គឺ​ជា​អ្នក​ចាំ​ទី​ល្អ​ជាង​គេ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​នរណា​ល្អ​ដាច់​គេ​ទេ។ សម្រាប់​ខ្ញុំ​មិន​អាច​នៅ​​ស្ថិត​ក្នុង​ជម្រើស​ណា​មួយ​ឡើយ។ វា​អាស្រ័យ​លើ​​ការ​​ការពារ​និង​ក្រុម​ទាំង​មូល។ ខ្ញុំ​គិត​ថា​ខ្ញុំ​បាន​បង្ហាញ​ថា ខ្ញុំ​ស្ថិត​នៅ​កម្រិត​ខ្ពស់​មួយ​ទោ​ហើយ"៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ