គ្រូ Everton ត្រៀម​បញ្ចប់​ភាព​មិន​ដែល​ឈ្នះ Liverpool រយៈពេល​១៩​ឆ្នាំ​នៅ Anfield

  • 2018-12-01 03:46:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Marco Silva និយាយ​ថា Everton គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​នោះ​ទេ​សម្រាប់​ការ​ប្រកួត Merseyside derby ជាមួយ Liverpool និង​គ្រោង​បញ្ចប់​ភាព​មិន​ដែល​ឈ្នះ​១៩​ឆ្នាំ​នៅ​កីឡដ្ឋាន Anfield នៃ​ពាន Premier League។

Liverpool មាន​ឥទ្ធិពល​ខ្លាំង​សម្រាប់​ការ​ប្រកួត​ក្នុង​ផ្ទះ​រាល់​ពេល​ជួប Everton រយៈពេល​ជិត​២​ទសវត្សរ៍​​ចុងក្រោយ។ ហង្សក្រហម​ក៏​​មិន​ដែល​ចាញ់​សោះ​នៅ​១៧​​ប្រកួត​ចុងក្រោយ ពេល​ជួប Evterton គិត​គ្រប់​កម្មវិធី។​ ​​ Everton ពេល​នេះ​កំពុង​នៅ​លេខ​៦​នៃ​តារាង​ពិន្ទុ Premier League ខណៈ Liverpool នៅ​លេខ​២​​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​សោះ​នៅ​១៣​ប្រកួត​កន្លង​ទៅ។ Silva គោរព​ចំពោះ​ដៃ​គូ​ដែល​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​​ស្អែក តែ​បញ្ជាក់​ថា ប្រវត្តិសាស្ត្រ​មិន​អាច​ជះ​ឥទ្ធិពល​លើ​ក្រុម​របស់​លោក​ឡើយ។

“កីឡាករ​របស់​ខ្ញុំ​យល់​នៅ​ពាក្យ​ “​ខ្លាច” តែ​វា​មិន​អាច​ចូល​មក​កាន់​ពួក​យើង​ទេ។ មហិច្ឆតា​​តែងតែ​នៅ​ទី​នេះ​។ ពួក​យើង​ត្រូវ​តែ​ខ្លាំង​គ្រប់​ពេលវេលា​សម្រាប់​ប្រកួត​ទល់​នឹង​ពួក​គេ។ ការ​ឈ្នះ​ការ​ប្រកួត​តែងតែ​នៅ​ក្នុង​ចិត្ត​របស់​ពូក​យើង គ្មាន​អ្វី​ផ្សេង​ទេ”៕ សម្ដី Marco Silva៕​

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ