ព្រោះក្មេងតូចម្នាក់នេះ ទើប J​ustin ខំប្រកាសថានឹងចេញបទថ្មីលឿនលើសពីការរំពឹងទុក

  • 2018-12-01 05:54:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ Justin Bieber មាន​សង្ឃឹម​ឡើង​វិញ​ហើយ​ ក្រោយ​តារា​ប្រុស​រូបនេះ​បង្ហាញ​តម្រុយ​ថា​នឹង​អាច​វិល​មក​វិញ​ឆាប់ៗ។

យោង​តាម​វិបសាយ​ EO​nline បាន​សន្និដ្ឋាន​ថា​តារា​ចម្រៀង​ជនជាតិ​កាណាដា​ Justin Bieber គ្រោង​នឹង​ចេញ​បទ​ថ្មី​ក្នុង​ពេល​ឆាប់ៗ​នេះ ក្រោយ​ក្មេង​តូច​ដែល​ជា​អ្នក​គាំទ្រ​ម្នាក់​បង្ហាញ​អារម្មណ៍​ខកចិត្ត​ និង​និយាយ​ថា​ Justin ឈប់​ច្រៀង។

View this post on Instagram

A post shared by Justin Bieber (@justinbieber) on

អម​ជាមួយ​វីដេអូ​ក្មេង​ស្រី​ម្នាក់​ដែល​ជា​អ្នកគាំទ្រ​តូច​ដែល​រអ៊ូ​ថា​ Justin លែង​ច្រៀង​ លោក​ដែល​ជា​សាមី​ខ្លួន​បាន​សរសេរពីក្រោម​វីដេអូ​ថា៖"កុំ​ជឿអ្វី​ដែល​ក្មេង​តូច​នោះ​និយាយ អ្នក​នឹង​ឮអ្វី​ថ្មី​ពី​ខ្ញុំ​ក្នុង​ពេល​ឆាប់ៗ លឿនជាង​អ្វីដែល​អ្នក​គិត​ទៅ​ទៀត”។

តាម​រយៈ​ពាក្យ​នេះ​ បាន​ដាស់​អារម្មណ៍​អ្នកគាំទ្រ​ដែល​រង់ចាំ​ការ​វិល​មកវិញ​របស់​តារា​ប្រុស​រូបនេះ​ ឲ្យ​មាន​សង្ឃឹម​សាជាថ្មី។ គ្រប់​គ្នា​ស្ទើរ​តែ​មិនអាច​ចាំ​បាន​ដល់​ថ្ងៃ​ដែល​ JB នឹង​បង្ហាញ​បទ​ថ្មី ក្រោយ​ដក​ខ្លួន​ពី​សិល្បៈ​ និង​ចំណាយ​ពេល​ជាមួយ​ Hailey មួយ​រយៈ​ធំ​មក៕

ប្រភព៖ Eonline   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម