អីយ៉ាស់! ពិធីការិនី ចាន់ កែវនិមល ដឹកដៃ ឱក សុគន្ធកញ្ញា ទៅកាត់សក់បង្កក់សិរីឲ្យ ញ៉ែម សុគន្ធ

  • 2018-12-01 05:47:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការិនី ចាន់ កែវនិមល​ បាន​ដឹក​ដៃ​កំពូល​តារា​ចម្រៀង ឱក សុគន្ធកញ្ញា ទៅ​កាត់​សក់​បង្កក់​សិរី​ក្នុង​ពិធី​មង្គលការ​របស់​តារាសម្តែង ញ៉ែម សុគន្ធ។ អម​ជាមួយ​រូបថត​ជាច្រើន​សន្លឹក ក្នុង​ទឹក​មុខ​ញញឹម​ពព្រាយ ពិធីការិនី​កំពុង​មាន​ប្រជាប្រិយភាព​រូប​នេះ បាន​រៀប​រាប់​ថា «ជូនពរ​អ្នក​ទាំង​ពីរ​មាន​សុភមង្គល​ជា​រៀង​រហូត»។

ចាប់​តាំង​ពី​ពិធី​ហែ​ជំនូន​ពេល​ព្រឹក រហូត​ពិធី​កាត់សក់ គេ​សង្កេត​ឃើញ​វត្តមាន​តារា​ល្បីៗ​ចូលរួមជាហូរហែ ក្នុង​ពិធី​មង្គល​ការ​តារា​សម្តែង​ចង្កា​ព្រែក ញ៉ែម សុគន្ធ មាន​ដូចជា អ្នកនាង សុគន្ធ និសា កញ្ញា ថន លក្ខិណា អ្នកនាង ចាន់ កែវនិមល និងកញ្ញា ឱក សុគន្ធកញ្ញា ជាដើម៕

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម