នៅ ស៊ីនឿន បង្ហាញរូបកៀកកើយជាមួយនារីរូបស្រស់ ហៅ ​Honey ពេញមាត់

  • 2018-12-01 08:16:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​មាន​ដំណឹង​ស្នេហ៍​ល្ហិច​ល្ហៀង​ជាមួយ​តារា​​រួម​ទ្រនំ​ ស្រាប់​តែ​ពេល​នេះ​តារាចម្រៀង នៅ ស៊ីនឿន បង្ហាញ​រូប​កៀក​កើយ​ជាមួយ​នារី​ប្លែក​មុខ​រូប​ស្រស់​ម្នាក់ ហើយ​ថែម​ទាំង​ហៅ​នាង​ថា Honey ពេញៗ​មាត់។

នេះ​ជា​លើក​ទី១​មួយ​ហើយ​ដែល​តារា​ចម្រៀង​ក្នុង​ផលិត​ហង្សមាស​រូប​នេះបង្ហោះ​រូប​ភាព​សិទ្ធ​ស្នាល រំលេច​​ពាក្យ​ផ្អែម​ល្ហែម​ជាមួយ​នារី​រូប​ស្អាត​ថា "Can't wait to see you miss you so much honey”។ សំណេរ​បែប​ស្នេហា​អូន​បង​នេះ ធ្វើ​ឲ្យ​អ្នក​គាំទ្រ និង​មិត្ត​រួម​អាជីព​មាន​ការ​ភ្ញាក់​ផ្អើល ថែម​ទាំង​សន្មត់​ថា នារី​ម្នាក់​នោះ​ច្បាស់​ជា​គូ​ស្នេហ៍​របស់​លោក​មិន​ខាន។

រូបភាព នៅ ស៊ីនឿន បង្ហោះលើហ្វេសប៊ុក

ទាក់​ទង​ដំណឹង​នេះ ក្រុម​ការងារ​មិន​អាច​សុំ​ការ​បកស្រាយ​ពី​សាមី​ខ្លួន​បាន​នៅ​ឡើយ​នោះ​ទេ ដោយ​ពេល​នេះ​លោក​កំពុង​សម្តែង​នៅ​ប្រទេស​កាណាដា​ជាមួយ​អ្នកនាង ឡាយ លក្ខិណា។

អត្ថបទ៖ ដេត ធន្នី