ព្រឹកមិញ​! កីឡាករ​ថៃ​ ៣​រូប​សន្លប់​លើ​សង្វៀន​តែ​មួយ ដោយ​សារ​​កីឡាករ​កម្ពុជា

  • 2018-12-01 08:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រដាល់​ថ្ងៃ​សៅរ៍​របស់​ទូរទស្សន៍ CTN កាល​ពី​ព្រឹកមិញ​ ជើង​ខ្លាំង​របស់​កម្ពុជា៣​រូប​បាន​ផ្ដួល​កីឡាករ​មក​ពី​ប្រទេស​ថៃ​ឲ្យ​បោះបង់​ការ​ប្រកួត​ដូច​ៗ​គ្នា​នៅ​លើ​សង្វៀន​តែ​មួយ។

គូ​ដំបូង​កីឡាករ​គុន​ខ្មែរ​សេក គឹមសាន្ត​បាន​​យក​ឈ្នះ​​កីឡាករ​ថៃ​ភេមង្ឃុន។ ចំណែក​ឯ​គូ​ទី​ពីរ ខាំ ខ្លាំនាង​កូន​សិស្ស​របស់​លោក​បឺត ខាំ​​បាន​ផ្ដាច់​កីឡាករ​ឌៀរ ប៉​យុទ្ធភូមិ និង​គូ​ចុងក្រោយ​ប្អូន​ប្រុស​របស់​​ឃីម ឌីម៉ា​គឺ​ឃីម បូរ៉ា​​ទទួល​បាន​ជោគជ័យ​លើ​កីឡាករ​ ភេត​សិលា។

អ្វី​ដែល​ជា​រឿង​ពិសេស​​មិន​ត្រឹម​តែ​កីឡាករ​ថៃ​សន្លប់​លើ​សង្វៀន​ជាមួយ​គ្នា​ទេ ពោល​ពួក​គេ​សុទ្ធ​សឹង​តែ​​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​៣​ដូច​គ្នា​ដោយ​សារ​ផ្លែ​របស់​កីឡាករ​កម្ពុជា។ តោះ! ទៅ​មើល​វីដេអូ​ប្រកួត​​ទាំង​អស់​គ្នា៖

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម