សរុបលទ្ធផលត្រួសៗ BTS អាចរកបានដល់ទៅ ៤០លានដុល្លារពីការប្រគំតន្ត្រីទោលកន្លងមក

  • 2018-12-01 08:42:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​វិភាគ​របស់​ក្រុមហ៊ុន​ Yuanta Securities បាន​ឲ្យ​ដឹង​ថា​បាន​ការ​ប៉ាន់ស្មាន​ BTS អាច​រក​បាន​ ៤៤,៩ពាន់លានវ៉ុន (ប្រមាណ​ ៤០លានដុល្លារ) ពី​ការ​ប្រគុំតន្ត្រីទេសចរណ៍​ជុំវិញ​ពិភពលោក។

ជាទូទៅ​ សំបុត្រ​ចូល​មើល​ការ​ប្រគំតន្ត្រី​របស់​ BTS មាន​តម្លៃ​ជាមធ្យម​ ១៣០ដុល្លារ​ក្នុង​ ១សន្លឹក។ ប៉ុន្តែ​ មនុស្ស​មួយ​ចំនួន​អាច​រក​បាន​ច្រើន​ជាង​នេះ​ទៀត​ ក្រោយ​ទិញ​សំបុត្រ​ ហើយ​លក់​បន្ត ដូចនេះ​ពួកគេ​អាច​រក​បាន​ក្នុង​ ១សន្លឹក​ចាប់​ពី​ ៣០០ដុល្លារ​ឡើង​ឯណោះ។

ភាព​ជោគជ័យ​សម្រាប់​ការ​ប្រគំតន្ត្រី​នៅ​អាមេរិក​ខាង​ជើង​ និង​ប្រទេស​ផ្សេង​ទៀត​នៅ​តំបន់​អឺរ៉ុប កាន់តែ​អាច​ធ្វើ​ឲ្យ​ BTS អាច​រក​ចំណូល​កាន់​តែ​ច្រើន។ លោក​ Park Sung Ho អ្នក​តំណាង​មក​ពី​ក្រុមហ៊ុន Yuanta Securities បាន​បញ្ជាក់​ថា៖ "វាពិត​ជា​ពិបាក​ណាស់​ដើម្បី​សម្រេច​ភាពជោគជ័យ​ពី​ការ​ប្រគំតន្ត្រី​នេះ​ នៅ​អាមេរិក​ខាង​ជើង ដូចនេះ​ហើយ​ទើប​តារា​ K-Pop មិន​ប្រថុយ​ចំពោះ​ការងារនេះ​។ ទោះ​ជា​យ៉ាងណា​ ក្រៅពី​ប្រទេស​ជប៉ុន​ តំបន់​ខាង​ប៉ែកអឺរ៉ុប​មាន​ទីផ្សារ​ល្អ​បំផុត​ក្នុង​ការ​កើបយក​ប្រាក់​ចំណេញ​ ប្រសិន​អ្នក​អាច​ធ្វើ​វា​បាន​ដោយ​ជោគជ័យនៅទីនោះ"។

អ្នក​តំណាង​ដដែល​បាន​បន្ថែម​ទៀត​ថា៖ "កន្លង​មក​ តារា​ K-Pop ភាគ​ច្រើន​តែង​ទទួល​ជោគជ័យ​ជា​បន្ត​បន្ទាប់​នៅ​ប្រទេស​ជប៉ុន​ ប៉ុន្តែ​កម្រ​មាន​អ្នក​ធ្វើ​បាន​នៅ​អាមេរិកខាង​ជើង​ ឬ​តំបន់​ខាង​ប៉ែក​អឺរ៉ុប​ណាស់”។

យ៉ាងណា​មិញ​ ក្រៅ​ពី​ BTS តារា​ចម្រៀង​ G-Dragon គឺជា​តារា​ K-Pop ដែល​ទទួល​ភាព​ជោគជ័ួ​យ៉ាង​ត្រចះត្រចង់​ ក្រោយ​ចេញ​ដំណើរ​ប្រគំតន្ត្រីទេសចរណ៍នៅ​អាមេរិក​ខាងជើង។ កាលពី​ឆ្នាំ ២០១៧ G-Dragon អាច​រក​បាន​ដល់​ទៅ​ ៧,៩លានដុល្លារឯណោះ​ពី​ការ​ប្រគំតន្ត្រីទោល។

សូម​បញ្ជាក់​ផងដែរ​ថា​ BTS បាន​ចាប់​ផ្ដើម​ប្រគំតន្ត្រី​ទេសចរណ៍​ពិភពលោក​របស់​ខ្លួន​កាល​ពី​ខែកញ្ញា នៅ​អាមេរិក​ខាង​ជើង​ និង​នៅ​ខែ​តុលា​នៅ​តំបន់​អឺរ៉ុប។ ថ្មីៗ​ក្រុម​ក៏​បន្ត​ការ​ប្រគំតន្ត្រី​ "Love Yourself” ក្នុង​ប្រទេសជប៉ុន ហើយ​តាម​គម្រោង​ពួកគេ​ នឹង​បន្ត​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហបុរី​ ហុងកុង និង​ថៃ​ក្នុង​ឆ្នាំ ២០១៩៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម