Ronaldo នឹង​មិន​ទៅ​ក្បែរ​កន្លែង​ប្រារព្ធ​ពិធី​ Ballon d'Or ទេ​ក្រោយ​គ្មាន​សង្ឃឹម​ឈ្នះ​

  • 2018-12-02 02:39:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo នឹង​មិន​ទៅ​ក្បែរ​កន្លែង​ប្រារព្ធ​ពិធី​ Ballon d'Or នៅ​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​ចន្ទ​ទេ ក្រោយ​មាន​ការ​រាយការណ៍​ថា​តារា​ឆ្នើម​ព័រទុយហ្គាល់​នឹង​​មិន​ឈ្នះ​ពាន​នេះ​ទៀត​ឡើយ។

ខណៈ​ដែល Ronaldo និង Lionel Messi មិន​ស្ថិត​ក្នុង​លំដាប់ Top 3 សារព័ត៌មាន Sky Italia បាន​រាយការណ៍​ថា Luka Modric អាចនឹង​ក្រសោប​ពាន​នេះ​ទៀត​ហើយ។

Modric ត្រូវ​គេ​សង្ឃឹម​ថា​នឹង​ប្រមូល​ពាន Ballon d'Or បន្ថែម​ពី​លើ​ពាន​កីឡាករ​ល្អ​បំផុត​របស់ FIFA (FIFA best player) ក្រោយ​ខ្សែ​បម្រើ​សញ្ជាតិ​ក្រូអាត​បាន​ជួយ​ Real Madrid ឈ្នះ​ Champions League និង បាន​ជួយ​ជម្រើស​ជាតិ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ World Cup។

​កីឡាករ​ដែល​បាន​ឈ្នះ World Cup ខ្សែ​ប្រយុទ្ធ Antoine Griezmann ក៏​អាច​ស្ថិត​នៅ Top 3 ក្នុង​ការ​ដណ្តើម​ពាន​នេះ​ជាមួយ Modric ដែរ​ក្រោយ​តារា​ឆ្នើម​របស់​ក្លឹប Atletico Madrid ​បាន​ជួយ​ក្លឹប​ឈ្នះ Europa League និង ជួយ​បារាំង​លើក​ពាន World Cup។

ប្រសិន​បើ Modric ឈ្នះ​ Ballon d'Or មែន​ នោះ​មាន​ន័យ​​ថា​វា​ជា​លើក​ទី​១​ហើយ​​ចាប់​តាំង​ពី Kaka ឈ្នះ​ពាន​នេះ​កាល​ពី​ឆ្នាំ ២០០៧ ដែល​១​ទសវត្ស​ចុងក្រោយ Ballon d'Or គ្មាន​ម្ចាស់​ណា​ផ្សេង​ក្រៅ​ពី Messi និង Ronaldo ចែក​គ្នា​ក្រសោប​ពាន​នេះ​​ម្នាក់​៥។

បារាំង​បាន​ផ្តល់​ពាន Ballon d'Or នេះ​ដល់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​គិត​តាំង​ពី​ឆ្នាំ ១៩៥៦ មក ហើយ​ពាន​នេះ​ទើប​សម្រេច​​ផ្តល់​ឲ្យ​កីឡាករ​​ល្អ​បំផុត​ផ្នែក​នារី​នៅ​ឆ្នាំ​នេះ៕

ប្រភព៖ thesun   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី