ម្ចាស់​រថយន្ត​នៅ​ចិនកាន់តែ​បារម្ភ​ ក្រោយធ្លាយ​ព័ត៌មាន​សម្ងាត់

  • 2018-12-02 03:11:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ថ្មី​មួយ​ពី​វេបសាយ​ Associated Press បង្ហាញ​ថា​ក្រុមហ៊ុន​ផលិត​អគ្គិសនី​ជាច្រើន រួម​ទាំង Tesla ធ្វើការ​បញ្ជូន​ទិន្នន័យ​ទៅ​កាន់​រដ្ឋាភិបាល​ចិន​។ 

មាន​ច្រើន​ជាង ២០០ ក្រុមហ៊ុន ដូចជា Volkswagen, BMW, Dailmer, Ford, General Motors, Nissan, Mitsubishi និង Nio ប្រាប់​រដ្ឋាភិបាល​ចិន​ពី​ទិន្នន័យ​ទីតាំង​អ្នក​បើកបរ រួម​ជាមួយ​ទិន្នន័យ​មួយ​ចំនួន​ទៀត ខណៈ​ពេល​ដែល​ម្ចាស់​រថយន្ត​មិន​បាន​ដឹង​ពី​ព័ត៌មាន​ទាំង​នោះ​ត្រូវ​បាន​តាមដាន​។

ការ​បញ្ជាក់​ក្នុង​របាយការណ៍​ The AP Reports៖ "រថយន្ត​អគ្គិសនី​នៅ​ចិន​បញ្ជូន​ទិន្នន័យ​ពី Sensor របស់​រថយន្ត​ត្រលប់​ទៅ​ក្រុមហ៊ុន​ផលិត​រថយន្ត​។ ហើយ ក្រុមហ៊ុន​ផលិត​រថយន្ត​បញ្ជូន​ទិន្នន័យ ៦១ ចំនុច រួមមាន ទីតាំង និង​ព័ត៌មាន​លម្អិត​ពី​ថ្ម និង​មុខងារ​ម៉ាស៊ីន ទៅ​កាន់​មជ្ឈមណ្ឌល​ក្នុង​តំបន់ (Local Centers)។"

ការ​សម្រេច​ចិត្ត​ដោយ​រដ្ឋាភិបាល​ចិន តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ផ្តល់​ទិន្នន័យ​ច្រើន​ចំណុច​នេះ​សម្រាប់​គ្រប់គ្រង ឬ​ត្រួត​ពិនិត្យ ស្ថិត​នៅ​ជំហរ​ផ្ទុយ​គ្នា​ពី​ទីផ្សារ​រថយន្ត​សំខាន់​ៗផ្សេង​ទៀត ដូចជា​នៅ​អាមេរិក ជប៉ុន និង​អឺរ៉ុប ដែល​ធម្មតា​មិន​ស្ថិត​ក្នុង​ជំនួញ​ប្រមូល​ទិន្នន័យ​ទីតាំង (Real Time) ពី​ម្ចាស់​រថយន្ត។​

រថយន្ត​ទំនើប​ៗ ជា​ទូទៅ​ត្រឹម​ប្រមូល​ទិន្នន័យ​លើ​ប្រព័ន្ធ​ខាង​ក្នុង​រថយន្ត និង​តាមដាន​ព័ត៌មាន ដើម្បី​យល់​ពី​ទម្លាប់​បើកបរ ហើយ​បញ្ជូន​ទិន្នន័យ​ត្រលប់​ទៅ​ក្រុមហ៊ុន​ផលិត​រថយន្ត​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម