Madonna ដាក់បទ “Waste It On Me” របស់ Steve Aoki និងBTS ក្នុងវីដេអូរំឭកដល់ Michael Jackson

  • 2018-12-02 01:50:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងជើងចាស់ Madonna ថ្មីៗនេះ បានបង្ហោះវីដអូពិសេសមួយលើគណនី Instagram របស់នាង ដើម្បីជាការគោរពដល់វិញ្ញាណក្ខន្ធអតីតស្ដេចចម្រៀងប៉ុប Michael Jackson។

ជាមួយគ្នានោះដែរ ដើម្បីធ្វើឲ្យវីដេអូមួយនោះកាន់តែពិសេសថែមមួយកម្រិតទៀតនោះ តារាចម្រៀងស្រីរូបនេះ បានប្រើប្រាស់បទចម្រៀង “Waste It On Me” របស់តារាចម្រៀង Steve Aoki ច្រៀងរួមគ្នាជាមួយក្រុម BTS ធ្វើជាសាច់ភ្លេងក្នុងវីដេអូរបស់នាងមួយនេះ។ តាមរយៈវីដេអូនោះដែរ សង្កេតឃើញថា តារាចម្រៀង Madonna បានរំឭកពីសកម្មភាពរបស់នាង អំឡុងពេលចូលរួមកម្មវិធីពានរង្វាន់ Oscars ជាមួយអតីតតារាចម្រៀង Michael Jackson ក្នុងឆ្នាំ ១៩៩១។

វីដេអូនេះ ពិតជាស័ក្ដសមគ្នាជាខ្លាំងជាមួយបទចម្រៀងដ៏ពេញនិយមរបស់តារាចម្រៀង Steve Aoki និង BTS នោះ។ ប៉ារ៉ូលនៃបទចម្រៀងមួយនេះ គឺអត្ថន័យមានការស៊ីគ្នាជាមួយនឹងអារម្មណ៍នឹករឭកខ្លាំងនៃការបាត់បង់ Michael Jackson ចំពោះតារាចម្រៀង Madonna៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម
អត្ថបទថ្មី