​ច្រើន​សន្លឹក​ស្រស់​ស្អាត​ខ្លាំង ​ពិធី​មង្គលការ​របស់​ ញ៉ែម សុគន្ធ ​អ្នក​ចូល​រួម​ច្រើន​កុះ​ករ

  • 2018-12-02 02:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​មង្គលការ​របស់​លោក ញ៉ែម សុគន្ធ ​និង​ភរិយា ​ងួន កែវ​មល្លិកា បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​អធិកអធម​កាល​ពី​ម្សិល​មិញ ​នៅ​កោះ​ពេជ្រ អគារ E​ ។​ ទាំង​តារា​សម្ដែង ​ចម្រៀង ​កំប្លែង ​បាន​មក​ចូល​រួម​អប​អរ​សាទរ​ ដល់​គូ​ស្វាមី​ភរិយា​ថ្មោង​ថ្មី​ ​ក្នុង​ថ្ងៃ​ជ័យ​មង្គល​នេះ ​យ៉ាង​សប្បាយ​រីករាយ​ក្រៃ​លែង។

​តាម​ការ​ឲ្យ​ដឹង​ពី​ឪពុក​របស់​តារា​សម្ដែង ញ៉ែម សុគន្ធ​ ប្រាប់​ថា ​បាន​រៀប​ចំ​ចំនួន ១០០​តុ ​ដោយ​ក្នុង​នោះ​២៥​ តុ ​សម្រាប់​អ្នក​សិល្បៈ។

​​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​​ ទាំង​កូន​កំលោះ​និង​កូន​ក្រមុំ គ្រង​ឈុត​​រៀប​ការ​ទាំង​បុរាណ និង​សម័យ​ពិត​ជា​ស្រស់​ស្អាត​​ ​គយ​គន់​យ៉ាង​ណា​មិន​ជិន​ណាយ៕​​

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី