បាល់​ប៉េណាល់ទី​ជួយ​ Ronaldo រក​ឃើញ​គ្រាប់​ទី​១០​នៅ​លីគ

  • 2018-12-02 02:15:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juventus មាន​១១​ពិន្ទុ​ដាច់​គេ​នៅ​កំពូល​តារាង​ Serie A បន្ទាប់​ពី​យក​ឈ្នះ​ Fiorentina ដោយ​លទ្ធផល​ ៣​ទល់​នឹង​០​។​

ការ​ប្រកួត​នៅ​សប្ដាហ៍​ទី​១៤​ក្រុម​ការពារ​ដំណែង​ជើង​ឯក​លីគ​កំពូល​អ៊ីតាលី​រក​ឃើញ​គ្រាប់​ទី​១​នៅ​នាទី៣១​ ជា​ការ​ស៊ុត​បញ្ចូល​ទី​ ១,២​ យ៉ាង​ល្អ​របស់​ Bentancur ជាមួយ​ Paulo Dybala។ បន្ទាប់​មក​នៅ នាទី​៦៩​ Chiellini ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​២​ឲ្យ​ក្រុម​ភ្ញៀវ​ ជា​គ្រាប់​ដំបូង​របស់​គេ​ក្នុង​រយៈ​ពេល​១៨​ខែ។​

នៅ​នាទី​៧៩​ Ronaldo រក​បាន​១​គ្រាប់​ដែរ​តាម​រយៈ​បាល់​ពិន័យ​ប៉េណាល់ទី​ បន្ទាប់​ពី​អាជ្ញាកណ្ដាល​ពិន័យ​បាល់​ប៉ះ​ដៃ​របស់​កីឡាករ​ក្រុម​ Fiorentina។ នេះ​គឺជា​គ្រាប់​ទី​១០​នៅ Serie A របស់​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទថ្មី