ឡូយអស់ស្ទះ R17Pro ត្រកូល R ចុងក្រោយរបស់ OPPO សមត្ថភាពថតរូបពេលយប់ឡើងកប់

  • 2018-12-02 03:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃប្រ៊ែនទូរស័ព្ទ OPPO កំពុងទទួលបានការពេញនិយមកាន់តែច្រើនឡើង ពីសំណាក់ប្រជាជនកម្ពុជា ក៏ដូចជានៅលើសាកលលោក។ ស្មាតហ្វូនជាច្រើនម៉ូដែលរបស់ក្រុមហ៊ុនចិន​មួយ​នេះ ត្រូវបានផលិតឡើង និងចរាចរលក់ពេញទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។

យ៉ាងណាស្មាតហ្វូនបច្ចេកវិទ្យាចុងក្រោយ OPPO R17 Pro នឹងចាប់ផ្ដើមមានលក់នៅក្នុងទីផ្សារប្រទេសកម្ពុជា នោ​​ដើមខែធ្នូនេះហើយ។ អ្នកឯកទេសរថតរូបនេះ ជាម៉ូដែលស្មាតហ្វូន​លក់ដាច់ជាងគេលើពិភពលោក ចាប់តាំងពីម៉ូដែល R9 មកម្ល៉េះ រួចក៏បន្តមកដល់ម៉ូដែល R15 ​ ព្រោះវាតែងតែជាអ្នកដឹកនាំឈានមុខគេទៅលើ Camera Phone។ មុខងារដ៏លេចធ្លោជាងគេរបស់ម៉ូដែល OPPO R17 Pro ​គឺការថតរូបច្បាស់ខ្លាំងនៅពេលយប់។

បច្ចុប្បន្នគេអាចសង្កេតឃើញថា ​បញ្ហាក្នុងការថតរូបពេលយប់ បានកើតមាន​លើស្មាតហ្វូនធម្មតាមួយចំនួន គឺថាស្មាតហ្វូនខ្លះថត​មានសភាពងងឹត ​មិនច្បាស់ និង​ព្រាលជាដើម។ ប៉ុន្តែចំពោះ OPPO R17 Pro ​បានប្រើប្រាស់​បច្ចេកវិទ្យា​កាមេរ៉ាដ៏ឈានមុខដូចជា៖

• បំពាក់មកជាមួយនូវកាមេរ៉ាក្រោយបីគ្រាប់

• ​ កាំពន្លឺដ៏វៃឆ្លាត​ F1.5/F2.4 ៖ កាន់តែភ្លឺ ធ្វើឱ្យយើងថតរូបបានកាន់ច្បាស់ មិនងងឹត

• ទំហំ Pixel Size ធំ 1.4μm​ ៖ ទំហំ Sensor Pixel Size កាន់តែធំ ការថតរូបពេលយប់គឺបានកាន់តែច្បាស់

• បច្ចេកវិទ្យាទប់លំនឹង​ OIS ៖​ អស់ក្តីបារម្ភពីការបាត់បង់លំនឹងក្នុងពេលថតរូបភាព ឬថតវីដេអូ មិនងាយព្រាល​

• Ultra Night Mode ៖ រូបភាពកាន់តែត្រជាក់ភ្នែក

• Color Mode ៖ ពណ៌នៃរូបភាពកាន់តែស្រស់បំព្រង

ក្រៅពីការថតរូបច្បាស់នៅពេលយប់ R17 Pro ក៏មានបំពាក់មក​ប្រព័ន្ធប្រតិបត្តិការ ColorOS 5.2 ដំណើរការដោយ Android 8.1 ​ថែមទាំងបានវិវត្ត​ពី​បច្ចេកវិទ្យា​សាកថ្ម​លឿន​ ​VOOC ​ប្រើប្រាស់សម្ពាធភ្លើង 5V, 4A និង 20W មកជា Super VOOC ​ប្រើប្រាស់​សម្ពាធភ្លើង 10V, 5A និង 50W) កាន់តែលឿនជាងមុន ​សាក​ថ្ម​បាន​ដល់ទៅ ៥០% ក្នុងរយៈពេល ១០ នាទី​។

R17 Pro មានមុខងារកម្សាន្ត និងទាក់ទាញជាច្រើន ដូចជា AR stickers, Lighting Effects, O-moji ជាដើម។ AR stickers និង Lighting Effects អាចឱ្យអ្នកប្រើប្រាស់បន្ថែម Effects និង Stickers សប្បាយៗ នៅពេល​អ្នកថតរូបស៊ែលហ្វី ឬថតរូបធម្មតា ហើយអ្នកប្រើប្រាស់ ក៏អាចបង្កើត​ O-moji ដោយខ្លួនឯងផងដែរ។

លើសពីនេះទៅទៀត R17 Pro មាន​ការរចនា​បទតួខ្លួនបែបប្រដេញពណ៌ (Radiant Mist) ​បំពាក់​អេក្រង់អេក្រង់​ដំណក់ទឹកទំហំ 6.4 អ៊ីង បំពាក់​នូវ RAM ទំហំ8 GB & ROM ទំហំ128 GB ប្រើបច្ចេកវិទ្យាដោះសោរ ដោយស្គែនក្រយៅដៃលើអេក្រង់ (Hidden Fingerprint Unlock)​ ផងដែរ។

បើនិយាយពីតម្លៃវិញ​ ម៉ូដែល R17 Pro ត្រូវបានប្រកាសលក់ក្នុងតម្លៃ ៦៩៩ ដុល្លារអាមេរិក ហើយនឹងចាប់ទទួលការកម្មង់ទិញ (Pre-order) ពីថ្ងៃ ០២ ដល់ទៅ ០៧ ខែធ្នូ ឆ្នាំ ២០១៨ នេះ ដែលលោកអ្នក Pre-order នឹងទទួលបានកាដូ Bluetooth Speaker កាស Bluetooth ដបទឹកក្ដៅ រួមនិង Sim-card លេខពិសេស និងផ្ដើមមានលក់លើទីផ្សារកម្ពុជានៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៨ ​ព្រមជាមួយកាដូជា កាស Bluetooth និង Sim-card ធម្មតាផងដែរ។

គួរបញ្ជាក់​ថា OPPO បានប្រារព្ធពិធីសម្ពោធម៉ូដែល R17 Pro របស់ខ្លួននាថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ (Tonle Sap Sky Bar)។ ក្នុងពិធីសម្ពោធនេះ ក៏មានចូលរួមពីសំណាក់តារាល្បីៗតំណាងឲ្យក្រុមហ៊ុន OPPO ទាំងបីដួងដូចជាអ្នកនាង ពេជ្រ សោភា លោក Step និងកញ្ញា រ៉េត ស៊ូហ្សាណា។ ក្រៅពីនោះ ក៏នៅមានការអញ្ជើញចូលរួមពីសំណាក់ កញ្ញា ស៊ិន យូប៊ិន លោក ឆឹម សក្កដា លោក ហៃ ប៉ោហុង កញ្ញា សាឡាត់ ស្រីឡាង លោក ហេង វិសាល និងលោក កែវ សុខផេង ផងដែរ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អត្ថបទ៖ អ៊ុំ សុភក្តិ