ទស្សនាទិដ្ឋភាពត្រជាក់ភ្នែកពីមង្គលការរបស់ Nick Jonas និង Priyanka Chopra

  • 2018-12-02 03:10:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង Nick Jonas និងតារាសម្ដែង Priyanka Chopra បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាតាមបែបប្រពៃណីប្រទេសឥណ្ឌា កាល​ពីថ្ងៃសៅរ៍មុននេះ។

តារាសម្ដែងវ័យ ៣៦ ឆ្នាំ និងតារាចម្រៀងវ័យ ២៦ ឆ្នាំ​នេះ បាន​ប្រារព្ធពិធីមង្គលការនៅក្នុងរាជវាំងដ៏ប្រណីត Umaid Bhawan Palace ដែលស្ថិតនៅទីក្រុងJodhpur នៃប្រទេសឥណ្ឌា ត្រឹមតែរយៈពេល ៤ ខែ​ក្រោយពួកគេបានភ្ជាប់ពាក្យជាមួយគ្នា។

ពិធី​រៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍តារាមួួយគូនេះពិតជាពោរពេញទៅដោយស្នាមញញឹម និងភាពសប្បាយរីករាយជាខ្លាំង ដោយពិធីមួយនេះ បានរៀបចំឡើងយ៉ាងអធឹកអធម និងស្រស់ស្អាតជាខ្លាំង៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា