គួរតែអាន! មូលហេតុល្អៗដែលស្ត្រីគួរទទួលទាន “ផ្លែឪឡឹក” អំឡុងពេលមានផ្ទៃពោះ

  • 2018-12-02 03:22:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 107

ចន្លោះមិនឃើញ

មនុស្សគ្រប់គ្នាសុទ្ធតែស្គាល់ និងចូលចិត្តទទួលទានផ្លែឪឡឹក ប៉ុន្តែធ្លាប់ឆ្ងល់ឬអត់ថាតើស្ត្រីមានផ្ទៃពោះអាចញ៊ាំផ្លែឈើនេះបានដែរទេ? ហើយចំពោះស្ត្រីជាម្ដាយវិញកំពុងបារម្ភថាការទទួលទានឪឡឹកអាចបង្កគ្រោះថ្នាក់គួរឲ្យព្រួយបារម្ភចំពោះទារកក្នុងផ្ទៃឬ? ទោះជាយ៉ាងណា វេជ្ជបណ្ឌិតមួយចំនួនធំនឹងប្រាប់ថាការទទួលទានឪឡឹកអំឡុងពេលមានផ្ទៃពោះ គឺប្រសើរណាស់ ក៏ព្រោះផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម ប៉ុន្តែក៏កុំទទួលទានច្រើនលើសពេក។

ខាងក្រោមនេះ គឺ​ជាអត្ថប្រយោជន៍ដ៏គួរឲ្យភ្ញាក់ផ្អើលនៃការទទួលទានឪឡឹកអំឡុងពេលមានផ្ទៃពោះ ៖

១. កាត់បន្ថយអាការៈក្រហាយទ្រូង

ជាទូទៅស្ត្រីមានផ្ទៃពោះ គឺតែងប្រឈមមុខនឹងបញ្ហានៃការរំលាយអាហារដែលបណ្ដាលឲ្យមានអាការៈក្រហាយទ្រូង ឬច្រាលទឹកអាស៊ីតក្រពះ។ ផ្លែឪឡឹក មានប្រសិទ្ធិភាពកម្ចាត់នូវបញ្ហាទាំងនេះបានដោយជួយក្នុងការសម្រួលដំណើរការនៃបំពង់អាហារ និងក្រពះ។ ការទទួលទានឪឡឹកអាចជួយធ្វើឲ្យបញ្ហាក្រហាយទ្រូងបាត់ទៅវិញយ៉ាងឆាប់រហ័ស។

២. កាត់បន្ថយការហើម

ការហើមដៃ និងជើង តែងកើតឡើងជាទូទៅអំឡុងពេលមានផ្ទៃពោះ។ បរិមាណនៃជាតិទឹកខ្ពស់ក្នុងផ្លែឪឡឹកកាត់បន្ថយការស្ទះក្នុងសសៃឈាម និងសាច់ដុំ ដូច្នេះបញ្ហានៃការហើមត្រូវបានព្យាបាល។

៣. បំបាត់អាការៈចាញ់កូន

ទទួលទានទឹកឪឡឹកស្រស់មួយកែវនៅព្រឹកព្រលឹម គឺល្អបំផុតអំឡុងពេលមានផ្ទៃពោះ។ ឪឡឹកជួយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយមានថាមពលពេញមួយថ្ងៃ និងថែមទាំងជួយបំបាត់កាត់បន្ថយអាការៈចាញ់កូនខ្លាំងផងដែរ។

៤. ទប់ស្កាត់បញ្ហាខ្សោះជាតិទឹក

ការខ្សោះ ឬខ្វះជាតិទឹកក្នុងរាងកាយជាមូលហេតុចម្បងមួយដែលបង្កឲ្យមានបញ្ហាទារកកើតមិនគ្រប់ខែ ឬសម្រាលមុនពេលកំណត់។ ស្ត្រីមានផ្ទៃពោះគួរទទួលទានទឹកឲ្យបានច្រើនគ្រប់គ្រាន់ដើម្បីទប់ស្កាត់បញ្ហាខ្សោះ ឬខ្វះជាតិទឹកក្នុងរាងកាយ។ ឪឡឹកមានផ្ទុកជាតិទឹកដល់ទៅ ៩០ ភាគរយ ដូច្នេះការទទួលទានវាជាវិធីដ៏ងាយ ហើយល្អបំផុត ដើម្បីជៀសផុតពីបញ្ហាខ្សោះជាតិទឹក។

៥. សម្រាលអាការៈរមួលសាច់ដុំ

រាងកាយនៃស្ត្រីមានផ្ទៃពោះឆ្លងកាត់ការផ្លាស់ប្ដូរប្រែប្រួលច្រើន។ ការកើនឡើងនូវទម្ងន់ និងអ័រម៉ូន អាចជាមូលហេតុបង្កឲ្យមានការឈឺចាប់សាច់ដុំ ក៏ដូចជាឆ្អឹង។ ការរួមបញ្ចូលឪឡឹកក្នុងរបបអាហារមានប្រសិទ្ធិភាពជួយដោះស្រាយបញ្ហានេះគួរឲ្យកត់សម្គាល់។

៦. បន្សាបជាតិពុល

ឪឡឹក មានផ្ទុកសារធាតុ diuretic ដែលជួយកម្ចាត់ជាតិពុលគ្រោះថ្នាក់ចេញពីរាងកាយ។ វាក៏ជួយជម្រុញមុខងារតម្រងនោម, បន្សាបជាតិពុលក្នុងថ្លើម និងកាត់បន្ថយកម្រិតនៃជាតិអាស៊ីតអ៊ុយរិកក្នុងឈាមផងដែរ។

៧. បង្កើនថាមពល

ឪឡឹក ជាប្រភពដ៏ប្រសើរនៃជាតិរ៉ែល្អៗដូចជា វីតាមីន A, វីតាមីន B1, វីតាមីន B6, ប៉ូតាស្យូម និងម៉ង់កាណែស ដែលជួយបង្កើនផ្ដល់ថាមពលតាមបែបធម្មជាតិដល់រាងកាយ។ សារធាតុទាំងអស់នេះក៏ប្រសើរសម្រាប់ទារកក្នុងផ្ទៃផងដែរ។

៨. ទប់ស្កាត់ជំងឺក្រឡាភ្លើង

ឪឡឹក មានផ្ទុកកម្រិត lycopene ខ្ពស់ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺក្រឡាភ្លើងកំឡុងពេលមានផ្ទៃពោះ៕


ប្រភព ៖ health.com.kh