Lukaku រង​របួស​ដោយ​សារ​ទប់​បាល់​ខុស​ខ្លួន​ឯង​

  • 2018-12-02 03:30:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Romelu Lukaku បាន​រង​របួស​ព្រោះ​មូលហេតុ​នឹក​ស្មាន​មិន​ដល់​ក្នុង​ការ​ប្រកួត​ដែល​ Manchester United ស្មើ​គ្នា​ ២​ទល់​នឹង​២​កាល​ពី​យប់​មិញ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប៊ែលហ្សិក​សាង​គុណ​សម្បត្តិ​ស៊ុត​បាន​១​គ្រាប់​ឲ្យ​ United តាម​ពី​ក្រោយ​២-១​ នៅ​នាទី​៣៣​ មុន​ពេល​ដែល​ Ander Herrera បន្ថែម​គ្រាប់​ទី​២​ នៅ​៦​នាទី​បន្ទាប់។​ យ៉ាង​ណា​ Lukaku ត្រូវ​លោក​ Jose Mourinho បង្ខំ​ចិត្ត​ប្ដូរ​ចេញ​វិញ​នៅ​ចុង​វគ្គ​ទី​ពីរ​ដោយ​សារ​រង​របួស។

នៅ​នាទី​៨៤​ អតីត​កីឡាករ​ Everton រូប​នេះ​បាន​ព្យាយាម​គ្រប់គ្រង​បាល់​ពី​ការ​បញ្ជូន​របស់​មិត្ត​រួម​ក្រុម​តែ​បែរ​ជា​ជាន់​បាល់​ក្រឡាច់​ធ្វើ​ឲ្យ​ដួល​លើ​ទីលាន​ និង​មាន​បញ្ហា​ជង្គង់​ស្ដាំ​មិន​អាច​បន្ត​ការ​ប្រកួត​បាន​។​ Jesse Lingard គឺ​ជា​អ្នក​ដែល​ត្រូវ​គ្រូ​បង្វឹក​ប្ដូរ​ចូល​ជំនួស​។​

នៅ​លើ​បណ្ដាញ​សង្គម​វិញ​មាន​ការ​រិះគន់​ខ្លាំង​លើ​ទម្រង់​លេង​របស់​ Lukaku បើ​ទោះ​ជា​រូប​គេ​រក​បាន​១​គ្រាប់​ក៏​ដោយ។​ អ្នក​គាំទ្រ​ខ្លះ​បាន​បញ្ចេញ​មតិ​ថា​ ប្រហែល​ជា​មាន​តែ​រូប​គេ​ទេ​លើ​លោក​នេះ​ដែល​រង​របួស​ដោយ​សារ​ទប់​បាល់​ខុស​ខ្លួន​ឯង៕ ​

អត្ថបទ៖ វីរ័ត្ន

អត្ថបទថ្មី