អាមេរិក-ចិន ព្រមព្រៀងគ្នាផ្អាកសង្គ្រាមយកពន្ធថ្មីលើទំនិញរយៈពេល ៩០ថ្ងៃ

  • 2018-12-02 04:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​សម​ភាគី​របស់​ខ្លួន​ប្រធានាធិបតី​ចិន​លោក ស៊ីជីនពីង បាន​ព្រមព្រៀង​គ្នា​ផ្អាក​សង្គ្រាមយកពន្ធថ្មីលើទំនិញរយៈពេល ៩០ថ្ងៃ​ដើម្បី​ចរចា​គ្នា។

យោង​តាម​សារព័ត៌មាន​រដ្ឋ​ចិន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​យល់​ព្រម​មិន​ដាក់​ពន្ធ​គយ​ពាណិជ្ជកម្ម​ថ្មី​ណា​មួយ​ទៀត​នោះ​ទេ​បន្ទាប់​ពី​ថ្ងៃ​ទី ១ ខែ​មករា ដើម្បី​បន្ដ​កិច្ច​ចរចា​ជាមួយ​អាមេរិក។ កិច្ច​ព្រម​ព្រៀង​នេះ នឹង​មាន​ប្រសិទ្ធិភាព​រយៈ​ពេល ៩០​ថ្ងៃ ក្រោយ​មេ​ដឹក​នាំ​មហាអំណាច​ទាំង​ពីរ បាន​ជួប​គ្នា​ជា​លើក​ដំបូង​នៅ​ទីក្រុង Beunos Aires បន្ទាប់​ពី​កិច្ច​ប្រជុំ G20 ចាប់​តាំង​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ផ្ទុះ​ឡើង​កាល​ពី​ដើម​ឆ្នាំ។

គួរ​ឲ្យ​ដឹង​ថា មុន​កិច្ច​ប្រជុំ G20 លោកត្រាំ​បាន​ប្រាប់​សារព័ត៌មាន​ថា លោក​គ្រោង​នឹង​បន្ដ​ដំឡើង​ពន្ធ ២០០ ពាន់​លាន​ដុល្លារ​លើ​ទំនិញ​ចិន​ពី ១០% ទៅ ២៥% ប្រសិន​បើ​កិច្ច​ចរចា​ជាមួយ​ចិន​មិន​មាន​ផ្លែ​ផ្កា​នោះ​ទេ៕

ប្រភព៖ BBC   ប្រែសម្រួល ៖ រ័ត្ន