បាត់ខ្លួនពីសិល្បៈមួួយរយៈ Li Chen បង្ហាញវត្តមានដំបូងជាមួយមុខមាត់ចាស់ ស្គមស្លេកស្លាំង
- 2018-12-02 04:43:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាត់ខ្លួនពីសិល្បៈមួួយរយៈ Li Chen បង្ហាញវត្តមានដំបូងជាមួយមុខមាត់ចាស់ ស្គមស្លេកស្លាំង
ចន្លោះមិនឃើញ
ជាការពិតណាស់ រឿងអាស្រូវគេចពន្ធរបស់តារាសម្ដែង Fan Bingbing មិនត្រឹមតែធ្វើឲ្យមានការប៉ះពាល់ដល់មុខមាត់ និងកិត្តិយសរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់មិត្តប្រុសនាង Li Chen ក៏ទទួលរងផលប៉ះពាល់ផងដែរ។ អស់រយៈពេល ជាង ៥ ខែកន្លងមកនេះ តារាសម្ដែង Li Chen បានលាក់បាំងខ្លួនចេញពីវិស័យសិល្បៈ ដោយគ្មានចូលរួមសម្ដែង ឬឡើងចូលរួមកម្មវិធីអ្វីនោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រមានការភ្ញាក់ផ្អើល ក្រោយតារាសម្ដែងប្រុសរូបនេះ បានបង្ហាញវត្តមានរបស់លោក ជាថ្មីលើកដំបូង អំឡុងពេលចូលរួមកម្មវិធីសម្ភោធខ្សែភាពយន្តថ្មី "Crane Cross" កាលពីពេលថ្មីៗកន្លងទៅនេះ។
ក្នុងកម្មវិធីនោះដែរ មិត្តប្រុសរបស់តារាសម្ដែង Fan Bingbing រូបនេះ ចូលរួមដោយស្លៀកសម្លៀកបំពាក់សាមញ្ញធម្មតា ដោយពាក់អាវយឺត ជាមួយខោខូវប៊យ ពាក់មួកពណ៌ខ្មៅ។ ជាមួយគ្នានោះដែរ អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះគឺ Li Chen ហាក់មានសភាព ស្គមចាស់ ស្លេកស្លាំង ខុសពីមុនខ្លាំង ដែលនេះពួកគេដាក់ការសង្ស័យថា សភាពរបស់លោកពេលនេះ អាចបណ្ដាលមកពីរឿងរ៉ាវដ៏ស្មុគស្មាញពាក់ព័ន្ធនឹងរឿងអាស្រូវគេចពន្ធរបស់តារាសម្ដែង Fan Bingbing កាលពីមុននេះ៕