អតីត​ប្រធានាធិបតី​អាមេរិក​ប៉ុន្មាន​រូប​ដែល​នៅ​មាន​ជីវិត?

  • 2018-12-03 10:52:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ លោក​ប្រធានាធិបតី​ទី៤១​របស់​សហរដ្ឋអាមេរិក​ដែល​កាន់​តំណែង​ពី​ឆ្នាំ ១៩៨៩ ដល់​ ឆ្នាំ ១៩៩៣ លោក​ George H.W. Bush បាន​ទទួល​មរណភាព​ក្នុង​អាយុ ៩៤​ឆ្នាំ ដែល​ធ្វើ​ឲ្យ​នៅ​សល់​អតីត​ប្រធានាធិបតី​ ៤​រូប​ ប៉ុណ្ណោះ​ដែល​នៅ​រស់​រាន​មាន​ជីវិត​។ ពួក​គាត់​ទាំង​៤​រូប​ មាន​ដូច​ជា​៖

១. លោក​ Jimmy Carter៖ ជា​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ចាស់​ជាង​គេ ដែល​មាន​អាយុ ៩៤​ឆ្នាំ។ គាត់​បាន​​ក្លាយ​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ ១៩៧៧ តែ​គាត់​ធ្វើ​ការ​បាន​តែ​មួយ​អាណត្តិ​ប៉ុណ្ណោះ។

២. លោក​ Bill Clinton៖ ក្នុង​ពេល​បច្ចុប្បន្ន​នេះ គាត់​មាន​អាយុ​ ៧២​ឆ្នាំ ខណៈ​គាត់​បាន​ជាប់​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ១៩៩២ ក្នុង​អាយុ​ ៤៦​ឆ្នាំ​ ហើយ​គាត់​កាន់​តំណែង​ពី​ឆ្នាំ ១៩៩៣ រហូត​ដល់​ឆ្នាំ ២០០១ ។

៣. លោក George W Bush៖ ជា​កូន​របស់​លោក​ប្រធានាធិបតី​ទី ៤១ George H.W. Bush។ ក្នុង​ឆ្នាំ​នេះ លោក​មាន​អាយុ ៧២​ឆ្នាំ ហើយ។ គាត់​បាន​កាន់​តំណែង​ពី ឆ្នាំ ២០០១ រហូត​ដល់​ឆ្នាំ ២០០៩។

៤. លោក Barack Obama៖ ជា​ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក ដែល​ក្នុង​បច្ចុប្បន្ន​នេះ លោក​មាន​អាយុ ៥៧​ឆ្នាំ។ លោក​បាន​ជាប់​ឆ្នោត​អាណត្តិ​ដំបូង​ក្នុង​ឆ្នាំ ២០០៨ និង​កាន់​តំណែង​រហូត​ដល់​ឆ្នាំ ២០១៧ ដែល​លោក​ Donald Trump ជា​អ្នក​បន្ត​វេន៕

ប្រភព៖ Newsweek   អត្ថបទ៖ សេរី មង្គល