១៩​ឆ្នាំ​ហើយ​ Everton នៅ​តែ​មិន​អាច​ឈ្នះ​ Liverpool នៅ​ Anfield

  • 2018-12-03 01:36:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​បន្ត​កំណត់ត្រា​មិន​ដែល​ចាញ់​ Everton នៅ​ Anfield រយៈ​ពេល​១៩​ឆ្នាំ​របស់​ខ្លួន​បន្ទាប់​ពី​យក​ឈ្នះ​ដោយ​លទ្ធផល​ ១​ទល់​នឹង​០​កាល​ពី​យប់​មិញ។

ខ្សែ​ប្រយុទ្ធ​ប្ដូរ​ចូល​ចុង​ម៉ោង​​ Divock Origi បាន​ក្លាយ​ជា​វីរបុរស​ក្រោយ​តែត​បញ្ចូល​ទី​ឲ្យ​ម្ចាស់​ផ្ទះ​យក​ឈ្នះ​សត្រូវ​អ្នក​ជិត​ខាង​នៅ​នាទី​ ៩០+៦។ មុន​ការ​ប្រកួត​អ្នក​ចាត់​ការ​​ Marco Silva និយាយ​ថា Everton គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​នោះ​ទេ​សម្រាប់​ការ​ប្រកួត Merseyside derby ជាមួយ Liverpool និង​ប៉ង​​បញ្ចប់​ភាព​មិន​ដែល​ឈ្នះ​ជិត​២​ទសវត្ស​នៅ​កីឡដ្ឋាន Anfield។

ការ​ប៉ះ​គ្នា​លើក​ទី​២៣២​ សឹង​តែ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ទៅ​ហើយ​តែ​ Virgil van Dijk តែ​ទាត់​មួយ​ជើង​បុក​បង្គោល​ទី​ហើយ​ Origi បន្ថែម​បាន​សម្រេច​ធ្វើ​ឲ្យ​ភាព​រីករាយ​ផ្ទុះ​ឡើង​នៅ​កីឡដ្ឋាន​១៣៤​ឆ្នាំ​ ហើយ​លោក​ Jurgen Klopp បាន​ស្ទុះ​ទៅ​អបអរ​ជាមួយ​អ្នក​ចាំ​ទី​ Alisson នៅ​លើ​ទីលាន៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី