អតីតអ្នកហ្វឹកហាត់ចូលក្រុម BTS ម្នាក់ទម្លាយពីចរិតពិតរបស់សមាជិកទាំងអស់ ខ្ទេចគ្មានសល់

  • 2018-12-03 02:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ហ្វឹកហាត់​ចូល​ជា​សមាជិក​ក្រុម BTS របស់​ផលិតកម្ម Big Hit ម្នាក់ បាន​​ចែក​រំលែក​ពី​អ្វី​ដែល​លោក​ធ្លាប់​បាន​ឆ្លងកាត់​អំឡុង​ពេល ហ្វឹកហាត់​ជាមួយ​​សមាជិក​ក្នុង​ក្រុម BTS។ តាម​រយៈ​គណនី​ YouTube ផ្ទាល់​ខ្លួន​របស់​លោក​ដែល​មាន​ឈ្មោះ​ថា "Bit-Hoon TV” បុរស​រូប​នេះ បាន​ទម្លាយ​ពី​អត្តចរិត​របស់សមាជិក​នីមួយៗ ខណៈ​ពួក​លោក​ធ្វើ​ការ​ហ្វឹកហាត់​ជាមួយ​គ្នា​។

ក្នុង​វីដេអូ​នោះ​ដែរ អតីត​អ្នក​ហាត់​ការ​រូប​នេះ​បាន​និយាយ​ថា៖ "អ្វី​ដែល​ធ្វើ​ឲ្យ BTS មាន​លក្ខណៈ​ខុស​ពី​អ្នក​ហ្វឹកហាត់ដទៃ​របស់​ក្រុមហ៊ុន​ផ្សេង​ៗ​នោះ​គឺ​ថា ពួកគេ​គ្មាន​ការ​ប្រកួតប្រជែង​ចំពោះ​សមាជិក​ក្រុម​ខ្លួន​ឡើយ។ ខ្ញុំ​មិន​ធ្លាប់​ហ្វឹកហាត់​ក្នុង​ក្រុមហ៊ុន​ដទៃ​ផ្សេង​ទៀត​ទេ ប៉ុន្តែ​រឿង​ប្រកួតប្រជែង​គ្នា​ក្នុង​ក្រុម​ខ្លួន​ឯង​នេះ ខ្ញុំ​ធ្លាប់​ឮ​ពាក្យ​ចចាម​អារ៉ាម​ច្រើន។ ខ្ញុំ​អាច​យល់​ថា​ហេតុ​អី​បាន​ជា​ពួកគេ​ធ្វើ​បែប​នេះ ប៉ុន្តែ​សម្រាប់ BTS វិញ ពួកគេ​មិន​ដូច​អ្នក​ទាំង​នោះ​ឡើយ។ ថ្ងៃ​មួយ ខ្ញុំ​ចាំ​ថា Namjoon បាន​ហៅ​ពួក​យើង​មក​ជុំ​គ្នា​ដើម្បី​និយាយ​រឿង​សំខាន់​មួយ។ លោក​និយាយ​ថា 'Jihoon លោក​អាច​នឹង​ត្រូវ​ចូល​ប្រឡូក​សិល្បៈ​មុន​ខ្ញុំ ឬ​អ្នក​ផ្សេង​ទៀត​អាច​ចូល​មុន ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ថា ពួក​យើង​ត្រូវ​តែ​គាំទ្រ​គ្នា​ទៅវិញ​ទៅ​មក'”។

បុរស​រូប​នេះ​បាន​ទម្លាយ​​ពី​ការ​រស់​នៅ​របស់​ពួកគេ​ក្នុង​កន្លែង​ស្នាក់​នៅ​ជាមួយ​គ្នា។ "ពួក​យើង​កម្រ​នៅ​ឆ្ងាយ​ពី​គ្នា​ណាស់។ យើង​នៅ​ជាមួយ​គ្នា​តាំង​ពី​ព្រឹក​រហូត​ដល់​យប់។ អ្នក​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា ពួក​យើង​រវល់ និង​ប្រញាប់​រៀបចំ​ខ្លួន​ទៅ​សាលា​នៅ​ពេល​ព្រឹក ដូច្នេះ​យើង​ប្រើប្រាស់​បន្ទប់​ទឹក​រួម​គ្នា។ ម្នាក់​ចូល​ងូត​ទឹក ហើយ​ម្នាក់​ទៀត​ចូល​បង្គន់ ហើយ​ម្នាក់​ទៀត​អាច​ដុស​ធ្មេញ​ក្នុង​ពេល​តែ​មួយ។ ពួក​យើង​ជិតស្និទ្ធ​គ្នា​បែប​នេះ​ឯង។ ខ្ញុំ​ចំណាយ​ពេល​១ ឆ្នាំ​រស់​នៅ​បែប​នេះ"។

“យើង​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា មាន​តារា​ល្បី​ៗ​ជា​ច្រើន​ដែល​តែង​តែ​រៀប​ឫក​ដើម្បី​ឲ្យ​ក្លាយ​ជា​មនុស្ស​អស្ចារ្យ​លើ​កញ្ចក់​ទូរទស្សន៍ ប៉ុន្តែ​សម្រាប់​សមាជិក​ក្រុម BTS ពួកគេ​គឺ​ពិត​ជាមាន​ចរិត​ល្អ​ខ្លាំង​ណាស់។ អ្វី​ដែល​អ្នក​ឃើញ​ក្នុង​ទូរទស្សន៍​យ៉ាង​ណា ចរិត​ក្រៅ​របស់​ពួកគេ​គឺ​យ៉ាង​ហ្នឹង​ដូច​គ្នា។ ពេល​ខ្លះ​ពួកគេ លេងឡប់​ៗ តែគួរ​ឲ្យ​ស្រឡាញ់ និង​ពិត​ជា​ត​ស៊ូ​ព្យាយាម​ខ្លាំង"៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖​​​​

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ អន សុភក្ត្រា