Never Care បាន​លេខ​១​ចាប់​​ដៃ​លេខ​២​ EnemyShhooterZ ឡើងជុំផ្តាច់ព្រ័ត្រ​

  • 2018-12-03 02:30:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង​ល្បី​ឈ្មោះ​ច្រើន​ឆ្នាំ​ Never Care ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ និង​ក្រុម​ EnemyShootZ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ដើម្បី​នាំ​គ្នា​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​​កីឡា​អេឡិចត្រូនិក​ជ្រើស​រើស​ជើង​ឯក​ប្រចាំ​ឆ្នាំ​២០១៨។

ក្រុម Never Care

ការ​ប្រកួត​នៅ​តំបន់​ទី​៤​នៅ​​ខេត្ត​តាកែវ កំពត​ ព្រះសីហនុ​ កោះកុង​ និង​កំពង់ស្ពឺ​កាល​ពី​ថ្ងៃ​ទី​១​ ខែ​ធ្នូ​ កន្លង​ទៅ​នេះ​ដែល​មាន​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​បាន​ចូល​រួម​ប្រកួត។ បន្ទាប់​ពី​ឆ្លង​កាត់​ប្រកួត​ជា​ច្រើន​ដំណាក់​កាល​ ទី​បំផុត​​ក្រុម​ខ្លាំង​ Never Care នៅ​តែ​ខ្លាំង​ដោយ​ដណ្តើម​បាន​កៅអី​លេខ​១​ ហើយ​ EnemyShootZ បាន​លេខ​២​​ដើម្បី​ឡើង​មក​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ភ្នំពេញ។

Never Careគឺ​ជា​ក្រុម​ជើង​ឯក​កាល​ពី​ឆ្នាំ​២០១៧​ ដូច្នេះ​ក្រុម​នេះ​ត្រូវ​ការ​ពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​របស់​ខ្លួន​ហើយ​ត្រូវ​បាន​អ្នក​និយម​តាម​ដាន​កីឡា​អេឡិចត្រូនិក​សង្ឃឹម​ថា ក្រុម​នេះ​នឹង​ធ្វើ​បាន​លទ្ធផល​ល្អ​ទៀត​សម្រាប់​ឆ្នាំ​នេះ។​

ក្រុម EnemyShootZ

រហូត​ដល់​ពេល​ការ​ប្រកួត​ត្រូវ​បាន​បញ្ចប់​៤​តំបន់​ហើយ​ និង​នៅ​សល់​តែ​មួយ​តំបន់​ទៀត​ប៉ុណ្ណោះ​នឹង​ចប់​ការ​ប្រកួត​ជម្រុះ​ស្វែង​រ​ក្រុម​ខ្លាំង​​ៗ​តាម​តំបន់។ នៅ​តំបន់​ចុង​ក្រោយ​គឺ​ត្រូវ​ជ្រើស​រើស​​យក​ក្រុម​ច្រើន​ជាង​គេ​រហូត​ដល់​៤​ក្រុម​ដើម្បី​បង្ក្រប់​ចំនួន​១២​សម្រាប់​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ។

រក​បាន​៨​​ក្រុម​ឡើង​ជុំ​ផ្តាច់​ព្រ័ត្រ​

  • តំបន់​ទី​១៖ ក្រុម Aggressive Fight ​លេខ​១ និង​ក្រុម​ King Attack ​លេខ​២
  • តំបន់​ទី​២៖ ក្រុម Team Klac Ey លេខ​១ និង​ក្រុម Five Shooter លេខ​២
  • តំបន់​ទី​៣៖ ក្រុម​ Michael លេខ​១ និង​ក្រុម​ OtJesKlach លេខ​២
  • តំបន់​ទី​៤៖ ក្រុម​ Never Care លេខ១​ និង​ក្រុម​​ EnemyShhooterZ លេខ​២​​
ក្រុម Never Care ឈ្នះ​ជើងឯក​កាល​ពី​ឆ្នាំ​២០១៧

អត្ថបទ៖ ជាន ចាន់រ៉ា