ស្វែងយល់ពី វេទិកា​ថ្នាក់​ជាតិ​លើក​ទី​៨ ស្ដី​អំពី​ការងារ​ស្ម័គ្រចិត្ត និង​ទិវា​អន្តរជាតិ​អ្នក​ស្ម័គ្រចិត្ត ឆ្នាំ ២០១៨

  • 2018-12-03 03:28:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នរណា​ខ្លះ​ចង់​ស្វែង​យល់​ពី​ការងារ​ស្ម័គ្រចិត្ត? តើ​ការងារ​ស្ម័គ្រ​ចិត្ត​មាន​សារៈសំខាន់​អ្វី​ខ្លះ​សម្រាប់​យុវជន? ដើម្បី​ស្រាយ​ចម្ងល់​ទាំង​នេះ មិត្ត​យុវវ័យ​ទាំង​អស់​អាច​ចូលរួម វេទិកា​ថ្នាក់​ជាតិ និង ទិវា​អន្តរជាតិ​អ្នក​ស្ម័គ្រ​ចិត្ត​នឹង​ប្រារព្ធ​ឡើង​នា​ថ្ងៃ​ពុធ ទី​០៥ ខែ​ធ្នូ ឆ្នាំ ២០១៨ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​(ITC) ​​(ពេលព្រឹក) វិទ្យាល័យ និង​សាកលវិទ្យាល័យ​នានា​ចំនួន ២០ នៅ​ក្នុង​រាជធានី​ភ្នំពេញ។

វេទិកា​ថ្នាក់​ជាតិ​លើក​ទី ៨ ស្ដីពី​ការងារ​ស្ម័គ្រចិត្ត និង​ទិវា​អន្តរជាតិ​អ្នក​ស្ម័គ្រចិត្ត ឆ្នាំ២០១៨ នឹង​ប្រារព្ធ​ឡើង ដោយ​មាន​ការ​សហការ​ចូលរួម​ពី​ក្រសួង​អប់រំ យុវជន និង កីឡា (MoEYS) និង អង្គការ​អ្នក​ស្ម័គ្រ​ចិត្ត​សហប្រជាជាតិ (UNV)​ ព្រមទាំង​ដៃគូ​ជិត​ស្និទ្ធ​ ពី​អង្គការ​សង្គម​ស៊ីវិល (តំណាង​ដោយ​បណ្ដាញ​អង្គការ​ស្ម័គ្រចិត្ត​កម្ពុជា VolCam) និង វិស័យ​ឯកជន​ដទៃ​ទៀត។

ការ​ប្រារព្ធ​កម្មវិធី​នេះ គឺជា​លើក​ទី ៩​ ហើយ​ដែល​ទិវា​អន្តរជាតិ​អ្នក​ស្ម័គ្រ​ចិត្ត​នឹង​ប្រារព្ធ​ឡើង​រួមគ្នា​ជាមួយ​វេទិកា​ថ្នាក់​ជាតិ​ស្ដីពី​ការងារ​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

គោល​បំណង​សំខាន់​ក្នុង​កម្មវិធី​នេះ​គឺ ការ​លើក​កម្ពស់​ការងារ​ស្ម័គ្រ​ចិត្ត​នៅ​ប្រទេស​កម្ពុជា តាមរយៈ​ការ​បង្ហាញ​អំពី​ការ​ស្ម័គ្រចិត្ត ដែល​ជា​មធ្យោបាយ​ដ៏​សំខាន់​សម្រាប់​យុវជន​ក្នុង​ការ​ផ្សារ​ភ្ជាប់​ទៅ​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប្រធាន​បទ​ថ្នាក់​ជាតិ​សម្រាប់​ឆ្នាំ​នេះ​គឺ “ស្ម័គ្រ​ចិត្ត​ដើម្បី​សហគមន៍​យើង” ដែល​ស្របគ្នា​ជាមួយ​នឹង​ប្រធាន​បទ​សកល នៃ​ទិវា​អន្តរជាតិ​អ្នក​ស្ម័គ្រចិត្ត “ការ​ស្ម័គ្រ​ចិត្ត​ដើម្បី​សហគមន៍​ប្រកប​ដោយ​និរន្តរភាព”។

វេទិកា​ថ្នាក់​ជាតិ​ស្ដីពី​ការងារ​ស្ម័គ្រ​ចិត្ត នឹង​ចាប់​ផ្ដើម​បើក​កម្មវិធី​ នា​ពេល​ព្រឹក នៅ​វិទ្យា​ស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ដោយ​មាន​សុន្ទរកថា​ស្វាគមន៍ ​ពី​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង តំណាង​អំពី​អង្គការ​សហប្រជាជាតិ (UN) និង​អង្គការ​អ្នក​ស្ម័គ្រ​ចិត្ត​សហប្រជាជាតិ (UNV)។

ការ​ធ្វើ​បទ​បង្ហាញ​អំពី​បទ​ពិសោធន៍​នៃ​ការងារ​ស្ម័គ្រចិត្ត​ដោយ​យុវជន​ស្ម័គ្រ​ចិត្ត និង​វេទិកា​ពិភាក្សា​ស្ដីពី​ការងារ​ស្ម័គ្រចិត្ត ជាមួយ​នឹង​អង្គការ​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​អ្នក​ស្ម័គ្រ​ចិត្ត​នានា នឹង​ធ្វើ​ឡើង​បន្ត​បន្ទាប់ ដើម្បី​ចែក​រំលែក​បទពិសោធន៍ និង​ចំណេះដឹង​ពី​ការ​អនុវត្ត​ជាក់ស្ដែង ដែល​ទទួល​បាន​ពី​ការងារ​ស្ម័គ្រចិត្ត​ទៅ​កាន់​សាធារណជន។

ទិវា​អន្តរជាតិ​អ្នក​ស្ម័គ្រ​ចិត្ត​ឆ្នាំ ២០១៨​ នឹង​ប្រារព្ធ​ឡើង​បន្ទាប់​ពី​ ពិធី​បិទ​វេទិកា​ថ្នាក់​ជាតិ​លើក​ទី ៨ ស្ដីពី​ការងារ​ស្ម័គ្រ​ចិត្ត។​ កម្មវិធី​នេះ​នឹង​ប្រារព្ធ​ឡើង ដើម្បី​ផ្សព្វផ្សាយ​ការងារ​ស្ម័គ្រចិត្ត ដែល​ផ្ដោត​គោល​ដៅ​ទៅ​កាន់​អ្នក​ចូលរួម​ជាង​ ១ ០០០​ នាក់ តាម​រយៈ​វេទិកា​ចែក​រំលែក​បទពិសោធន៍​ចំនួន ២០ នៅ​តាម​បណ្ដា​សាកលវិទ្យាល័យ​ទាំង ១៥ និង វិទ្យាល័យ​ចំនួន ៥ ទូទាំង​រាជធានី​ភ្នំពេញ។​

វេទិកា​ចែក​រំលែក​បទពិសោធន៍​នឹង​ដឹកនាំ ដោយ​អ្នក​ស្ម័គ្រចិត្ត​ជាតិ និង​អន្តរជាតិ​មក​ពី​អង្គការ ១០ ផ្សេង​គ្នា​ក្នុង VolCam ដែល​ជា​បណ្ដាញ​អង្គការ និង​ស្ថាប័ន​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​អ្នក​ស្ម័គ្រ​ចិត្ត​ជាតិ និង​អន្តរជាតិ ដែល​រួមមាន​ទាំង​អង្គការ​ដទៃ​ផ្សេង​ទៀត​ផង​ដែរ​ក្នុង​ប្រទេស​កម្ពុជា។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង

  • លោក តាំង សុផាណារ័ត្ន ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​មជ្ឈមណ្ឌល​យុវជន​ (MoEYS)
  • ទូរស័ព្ទលេខៈ 012 826 876
  • អ៊ីម៉ែល: sopha2@hotmail.com

 

  • កញ្ញា ហេង យេន អ្នក​ជំនាញ​ការ​សាង​ភាព​ជា​ដៃគូ (UNV)
  • ទូរស័ព្ទលេខៈ 086 515 555
  • អ៊ីម៉ែល: yen.heng@undp.org

 

  • កញ្ញា គីម ស៊ូជីន អ្នក​ទទួល​បន្ទុក​ផ្នែក​ទំនាក់ទំនង និង​ផ្សព្វផ្សាយ (UNV)
  • ទូរសព្ទលេខៈ  011 916 716
  • អ៊ីម៉ែល: sujin.kim@unv.org

អត្ថបទ៖ ដៃគូសហការ