Song Joong Ki នឹង​ធ្វើពិធីករក្នុងព្រឹត្តិការណ៍ MAMA តែមួយជាមួយ Bogum និង Hae In

  • 2018-12-03 07:34:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ច្បាស់​ការ​មួយ​បាន​ប្រកាស​ថា​ Song Joong Ki បាន​ទទួល​ធ្វើ​ជា​ពិធីករ​សម្រាប់​ព្រឹត្តិការណ៍​ MAMA ឆ្នាំ ២០១៨ ក្នុង​ទីក្រុង​ហុងកុង នៅថ្ងៃ​ទី​ ១៤ ខែ​ធ្នូ​ ជា​ថ្ងៃ​ធំ​ចុង​ក្រោយប្រចាំ​រដូវកាលថ្មី។

បើ​សរុប​ទាំង​ឆ្នាំ​នេះ​ទៀត​ មានន័យ​ថា​នេះ​ជាលើក​ទី២ ហើយ​សម្រាប់​ Song Joong Ki ដែល​មាន​មុខ​ធ្វើ​ជា​ពិធីករ​ក្នុង​កម្មវិធី​ធំ​នេះ ក្រោយ​រៀបការប្រពន្ធ​ហើយ។

Song Joong Ki

ដោយឡែក​ប៉ុន្មាន​ថ្ងៃ​មុន ក៏​មាន​ព័ត៌មាន​ផ្លូវការ​មួយ​បាន​ចុះ​ផ្សាយថា​ Park Bo Gum នឹង​ធ្វើ​ជា​ពិធីករ​សម្រាប់​កម្មវិធី​នេះ​នៅ​ប្រទេស​ជប៉ុន ហើយ​វា​ក៏​ជា​លើក​ទី ២របស់​លោក​ជាមួយ​ MAMA ដែរ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ងាក​ទៅ Jung Hae In វិញ​ក៏​ត្រូវ​បាន​ជ្រើស​ជា​ពិធីករ​របស់​ MAMA ដែរ ប៉ុន្តែ​នៅ​ប្រទេស​កូរ៉េ។

Park Bo Gum
Jung Hae In

ជាក់ស្ដែង​សម្រាប់​ស្វាមី​របស់ Song Hye Kyo បាន​ទទួល​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់​ ពេល​ធ្វើ​ជា​ពិធីករ​កាលពីឆ្នាំ​មុន ដោយ​សារ​ទេពកោសល្យ​មាន​ពីកំណើត​ ក៏​ដូចជា​សមត្ថភាព​និយាយ​ភាសា​អង់គ្លេស។ អ្នកគាំទ្រ​ពិត​ជា​រំភើប​នឹង​ការ​វិល​មកជាថ្មី​របស់​លោក​លើ​ឆាក​អស្ចារ្យ​នៃ​កម្មវិធី​ អស្ចារ្យ​នៅ​ឆ្នាំនេះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី