តោះ...ដើរ NAGA ឲ្យសព្វម្ដងមើល៍ ឮថាមានប្រូម៉ូសិនហូរហៀរ ដល់ដាច់ឆ្នាំឯណោះ

  • 2018-12-03 08:29:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ខែ​តែ​ដើម​ខែ​ធ្នូ​ប៉ុណ្ណោះ សណ្ឋាគារ NAGA World ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ស្វាគមន៍​បុណ្យ​ណូអែល និង​ឆ្នាំ​ថ្មី ដោយ​បាន​រៀប​ចំ​តុបតែង​លម្អ​សណ្ឋាគារ​ទាំង​មូល​មិន​ថា​ក្នុង​ឬ​ក្រៅ រួម​ជា​មួយ​កម្មវិធី​បញ្ចុះ​តម្លៃ ការ​ចាប់​រង្វាន់ ចែក​កាដូ និង​ទស្សនីយភាព​ពិសេសៗ​ជា​ច្រើន។

ចាប់ពី​ថ្ងៃ​ទី ២៤ វិច្ឆិកា រហូតដល់​ចុង​ឆ្នាំ ​​អ្នក​នឹង​ទទួល​បាន​​កាដូ​ជា​តុក្កតា​រូប​ក្ដាន់​ដ៏​ស្រស់​ស្អាត​មួយ​ឥតគិតថ្លៃ ក្រោយ​​ត្រូវ​ចំណាយ ៥០​ដុល្លារ ឬ​ច្រើនជាង​នេះ​ក្នុង​វិក្កយបត្រ​មួយ​នៅ​ភោជនីយដ្ឋាន​ណាមួយ ឬ​ទិញ​កញ្ចប់​ស្នាក់នៅ Silver ឬ Gold នៅ​សណ្ឋាគារ NAGA World។

អ្នក​ក៏​អាច​មក​ទស្សនា​ការ​សម្តែង​អបអរ​បុណ្យ​ណូអែល​ដោយ​សេរី​នៅ​សាល​មហោស្រព NABA ​ចាប់ពី​ម៉ោង ៨​យ​ប់ ពី​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍​ ដល់​អាទិត្យ ចាប់​ផ្តើម​ពី​ថ្ងៃទី ១ ធ្នូ តទៅ​ផង​ដែរ។ វា​ជា​ការ​សម្តែង​លំដាប់​ពិភព​លោក​រយៈពេល ៤៥ នាទី​ ធ្វើ​ឡើង​ចាប់​ពី​ម៉ោង ៧:៣០ នាទី នៅ​ក្នុង​សាល​មហោស្រព​បច្ចេកវិទ្យា​វីដេអូ Mapping ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​ផ្តល់​ជូន​ដោយ​សិល្បករ​-​សិល្បការិនី​អន្តរជាតិ និង​ស័ក្ដិសម​បំផុត​សម្រាប់​ទាំង​កុមារ និង​មនុស្ស​ពេញ​វ័យ ។

​ក្រៅ​ពី​នោះ អ្នក​ក៏​អាច​នាំ​ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ​មក​ភ្លក់​ម្ហូប​កំពូល​រសជាតិ​ដូចជា មាន់​ទួគី​​ញាត់​គ្រាប់​កៅឡាក់ ឬ​នំ​ផ្លែឈើ​ណូអែល​ចំ​ហុយ​ដែល​មាន​ដាក់​លក់​នៅ​ភោជនីយដ្ឋាន​អ៊ីតាលី​ប្រណីត Bistro Romano ពី​ថ្ងៃ​ទី ១៧ ដល់ ២៥ ធ្នូ ។ ម្យ៉ាង​ទៀត អ្នក​ក៏​អាច​ជ្រើស​យក​ឈុត​អាហារ​​ពិសេស​ពេល​ល្ងាច ៤ មុខ​នៅ​ថ្ងៃទី ២៤ ធ្នូ និង ៣១ ធ្នូ នៅ​ភោជនីយដ្ឋាន​ប្រណីត​បារាំង Le Gourmet ក៏បាន។ សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាហារ​ប៊ុ​ហ្វេ NAGA World ក៏​​មាន​ផ្តល់​ជូន​ម្ហូប​ពិសេស​បន្ថែម​នៅ​ថ្ងៃទី ២៤ ២៥ និង ៣១ ធ្នូ នៅ​ភោជនីយដ្ឋាន​ប្រណីត 2Pangea ដែល​ជា​ភោជនីយដ្ឋាន​ឈ្នះ​ពាន​រ​ង្វាន់​លំដាប់​ពិភព​លោក​ឆ្នាំ ២០១៨ ដែល ២ នាក់​ចំណាយ ៣៩ ដុល្លារ​ប៉ុណ្។

ដើម្បី​ទាក់ចិត្ត​មនុស្ស​ជា​ទី​ស្រឡាញ់ អ្នក​ក៏​អាច​កក់​អាហារ​ពេល​ល្ងាច​ពិសេស​នៅ​ល្ងាច​ឆ្លង​ឆ្នាំ​ផង​ដែរ​នៅ​ភោជនីយដ្ឋាន​ប្រណីត​ចិន Hall of Golden Chimes ខណៈ​អ្នក​អាច​ទស្សនា​​​​បាញ់​កាំជ្រួច​ស្វាគមន៍​ឆ្នាំ​ថ្មី​យ៉ាង​ស្រស់​ស្អាត៕


អត្ថបទ៖ សុខណា