បទ “Miracle” របស់ GOT7 ចេញ​ MV ជា​ផ្លូវការ​ហើយ

  • 2018-12-03 09:34:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង ​GOT7 បាន​វិល​ត្រឡប់​មក​បម្រើ​អ្នក​គាំទ្រ​របស់​ពួកគេ​វិញ​ម្ដង​ទៀត ជាមួយ​នឹង​បទ​ចម្រៀង​ថ្មី "Miracle ដែល​ជា​បទ​ចម្រៀង​មួយ​ស្ថិត​ក្នុង​អាល់ប៊ុម "Present:YOU & ME”។

បទ​ចម្រៀង​ថ្មី​មួយ​នេះ​ដែរ ត្រូវ​បាន​សរសេរ​ឡើង​ដោយ​ផ្ទាល់​​ពី​ម្ចាស់​ផលិតកម្ម JYP ដែល​បទ​ចម្រៀង​នេះ​ដែរ រៀបរាប់​ពី​ការ​ចង់​ចែករំលែក​ក្ដី​ស្រមៃ និង ពេល​វេលា​​អភូតហេតុ​ណា​មួយ​កើត​ឡើង​ជាមួយ​មនុស្ស​ពិសេស​របស់​យើង។ ក្នុង​វីដេអូ​បទ​ចម្រៀង​ថ្មី​នេះ រាល់​សមាជិក​ទាំង​អស់​បាន​ជួបជុំ​គ្នា​ច្រៀង​​ក្នុង​សម្លៀកបំពាក់​បែប​រដូវ​កាល​បុណ្យ​ណូអែល​ក្នុង​កែវ​ថ្ម​​ព្រិល​មួយ​របស់​ក្មេង​ស្រី​ម្នាក់៕៕

ទស្សនា​វីដេអូពេញ​ខាង​ក្រោម៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី