​រ៉ូប​ មាស ​សុខ​​សោភា ​ម៉ូដ​​ទាក់​ភ្នែក​មិន​ធម្មតា ​​​តែ​បើ​ដឹង​តម្លៃ​វិញ ​រឹត​ដាច់​ផ្ងារ

  • 2018-12-04 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ឡើង​កម្មវិធី​ម្ដង​ៗ ​កំពូល​តារា​ចម្រៀង ​មាស ​សុខ​សោ​ភា ​តែង​បង្ហាញ​ខ្លួន​ជា​មួយ​ការ​តុប​តែង​​យ៉ាង​លេច​ធ្លោ ធ្វើ​ឲ្យ​អ្នក​​គាំ​ទ្រ​សម្លឹង​មិន​ដាក់​ភ្នែក។

​ជា​កំពូល​តារា​ចម្រៀង ​រាល់​សកម្មភាព​របស់​តារា​ស្រី​រូប​នេះ​គ្រប់​ទិស​ទី ត្រូវ​បាន​ទស្សនិកជន​តាម​ដាន ​សូម្បី​តម្លៃ​រ៉ូប​ ​សម្រាប់​ឡើង​កម្មវិធី​មួយ​រយៈ​ចុង​ក្រោយ​នេះ ​រឹត​តែ​ធ្វើ​ឲ្យ​ប្រិយ​មិត្ត​ចង់​ដឹង​ពី​តម្លៃ ​ដោយ​សារ​តែ​មាន​ភាព​ស្រស់​ស្អាត​​​យ៉ាង​ទាក់​ទាញ​មិន​ធម្មតា។

​ប្រភព​ពី​លោក Oliva Kong ​អ្នក​រចនា​ម៉ូដ ​ប្រាប់​ថា ​ម្ចាស់​បទ​ "​មួយ​ពាន់​រា​ត្រី​" ​ជា​ម៉ូយ​ប្រចាំ​ហាង​របស់​លោក ​ហើយ​បើ​និយាយ​ពី​តម្លៃ​វិញ ​រ៉ូប​នី​មួយ​ៗ​របស់​កញ្ញា មាស សុខ​សោភា ​ថ្លៃ​ចន្លោះ ​ពី ​២០០-១ ០០០ ​ដុល្លារ ក្រោយ​បញ្ចុះ​តម្លៃ​ជា​ពិសេស​​សម្រាប់​កំពូល​តារា​ចម្រៀង​រូប​នេះរួច​​។ ​

ចំពោះ​ការ​បញ្ចេញ​ម៉ូដ ​គឺ​ខាង​លោក ជា​អ្នក​រចនា​ជូន ​ដោយ​តម្លៃ​រ៉ូប​ខ្លះ ​ត្រូវ​ការ​ប៉ាក់​ឌិន​ច្រើន ​ប្រើ​សម្ភារៈ​ថ្លៃ​ៗ ​និង​ម៉ូដ​ច្រើន ​មាន​ប្រើ​រោម​សត្វ ដូច្នេះ​តម្លៃ​អាស្រ័យ​ទៅ​តាម​នោះ​ដែរ។

​ប៉ុន្តែ​ ដោយសារ​កញ្ញា មាស ​សុខ​សោភា ​​ជា​កំពូល​តារា​ចម្រៀង ​និង​ជា​អតិថិជន​ប្រចាំ​ សម្រាប់​ហាង​របស់​លោក​ទៅ​ហើយ ​ដូច្នេះ​​រ៉ូប​មួយ​ចំនួន ​មាន​ការ​បញ្ចុះ​តម្លៃ​ជា​ពិសេស​ជូន៕​​​​

អត្ថបទ៖ លឹម សុនា