កាន់តែក្រ កាន់តែមិនបោះបង់ក្តីស្រមៃ នេះហើយមហិច្ឆតា សិស្ស ២រូប កំពុងជួបប្រទះ
- 2018-12-04 07:20:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែក្រ កាន់តែមិនបោះបង់ក្តីស្រមៃ នេះហើយមហិច្ឆតា សិស្ស ២រូប កំពុងជួបប្រទះ
ចន្លោះមិនឃើញ
គ្រប់ពេលដែលជួបបញ្ហា មិនថារឿងគ្រួសារ ការសិក្សា យុវជនវ័យក្មេង ២ រូបមិនដែលមានកូនចិត្តបោះបង់ក្តីសង្ឃឹម ឬក្តីស្រមៃដែលពួកគេធ្លាប់បានប៉ងឡើយ។ ដរាបណាជីវិតកាន់តែលំបាក ពួកគេអះអាងថា ត្រូវតែខំឱ្យខ្លាំងជាងមុនរាប់រយដង ដើម្បីជោគជ័យទៅថ្ងៃមុខ ជាពិសេសអាចជួយយឺតយោងក្រុមគ្រួសារដែលកំពុងតែលំបាកផងនោះ។
យុវសិស្ស ឆឹម ឌីណា ដែលជាជយលាភីក្នុងកម្មវិធី អាហារូបករណ៍ អេសស៊ីជី ឆ្នាំ ២០១៨ រូបគេ មានបំណងចង់ក្លាយជាកសិករបែបទំនើប ដែលមានចំណេះដឹង និងប្រើប្រាស់វិធីសាស្ត្រមានប្រសិទ្ធភាពនៅពេលធ្វើកសិកម្ម ហើយក្លាយជាអ្នកនាំផ្លូវក្នុងការជំរុញកសិករផ្សេងទៀតឲ្យប្រកបរបរកសិកម្មផ្អែកលើចំណេះដឹងដែលទទួលបាន
តាមរយៈវីដេអូមួយដែលរៀបចំឡើងដោយ SCG យុវសិស្ស ឆឹម ឌីណា បានឱ្យដឹងថា កាលរូបគេមិនទាន់បញ្ចប់ថ្នាក់វិទ្យាល័យរូបគេតែងមានក្តីស្រមៃ ចង់ក្លាយជាកសិករបែបទំនើបម្នាក់។ ដោយសារជីវភាពគ្រួសារលំបាក រាល់ពេលដែលរូបគេជិះកាត់មុខធនាគារ គេតែងនឹកឃើញពីបញ្ហាគ្រួសារ ជាពិសេសត្រូវ ក្លាយជាកូនបំណុល ហើយមិនទាន់អាចមានលទ្ធភាពដោះស្រាយបាននោះ ដូច្នេះហើយ ក្តីស្រមៃចង់ក្លាយជាកសិករបែបទំនើប គឺកាន់តែមិនរាថយសម្រាប់ ឌីណា។
ដោយមិនឱ្យ យុវជន វ័យក្មេងនេះអស់សង្ឃឹមក្នុងជីវិត អាហារូបករណ៍ អេសស៊ីជីចែករំលែកក្ដីសុបិន បានធ្វើឱ្យរូបគេ អាចកែប្រែស្ថានការណ៍ជីវិត ដែលនឹងជួយឱ្យ ឌីណា អាចរៀនចប់ចុងចប់ដើមលើផ្នែកដែលរូបគេស្រលាញ់។
មិនខុសគ្នាភាពលំបាករបស់យុវជនខាងលើ យុវតី ឈាវ ខេ ក៏ជួបបញ្ហាក្នុងជីវិតច្រើនមិនស្ទើរណាស់ដែរ នាងជាក្មេងកំព្រាម្ដាយ ដែលបានស្លាប់ដោយជំងឺមហារីក ហើយបច្ចុប្បន្នស្នាក់នៅក្នុងមណ្ឌលរបស់អង្គការ។ ប៉ុន្តែគ្រប់យ៉ាងដូចផ្កាត្រូវទឹកលាស់ខ្ចី យុវតី ឈាវ ខេង បានទទួលអាហារូបករណ៍ អេសស៊ីជីចែករំលែកក្ដីសុបិន ឆ្នាំ ២០១៨ ហើយនាងជឿជាក់ថា អាហារូបករណ៍នេះ អាចជួយឲ្យនាងបន្តការសិក្សា និងឈោងចាប់ក្ដីសុបិនទៅថ្ងៃអនាគតបាន”។
កញ្ញាបានថ្លែងថា៖ “ជាមួយនឹងអាហារូបករណ៍នេះ បានធ្វើឲ្យខ្ញុំប្ដេជ្ញាចិត្តចំពោះខ្លួនឯង និងម៉ាក់របស់ខ្ញុំថា ទោះជាមានរឿងអ្វី ឬក៏ទុក្ខលំបាកយ៉ាងណាក៏ខ្ញុំត្រូវតែសម្រេចនូវក្ដីសុបិនមួយនេះឲ្យទាល់តែបានក្នុងការក្លាយជាវេជ្ជបណ្ឌិតមួយរូប”។
កាន់តែច្បាស់ និងចង់ដឹងការតាំងចិត្តដ៏ខ្ពស់របស់ពួកគេយ៉ាងណា តាមដានវីដេអូខាងក្រោម៖
(វីដេអូ)