កាន់តែ​ពិសេស Windows ជំនាន់ថ្មី នឹងអាច​ប្រាប់​ពី​កម្មវិធី​ប្រើ​មីក្រូហ្វូន​បាន​ទៀត

  • 2018-12-04 01:38:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Microsoft កំពុង​សាកល្បង​មុខងារ​មួយ​ចំនួន​ទាំង​ទង​នឹង Privacy និង Notification ក្នុង​ជំនាន់​ចុងក្រោយ Windows 10 Insider Preview។ 

ជំនាន់​មុន បាន​បន្ថែម icon បង្ហាញ Notification អាច​ប្រាប់ ពេល​ណា​មីក្រូហ្វូន​ស្ថិត​ក្នុង​ការ​ប្រើប្រាស់​ ហើយ​កំណែទម្រង់​ថ្មី​នេះ អាច​ដឹង​បាន​កម្មវិធី​ណា​ខ្លះ​កំពុង​ប្រើ​មីក្រូហ្វូន ពេល​ដាក់ Mouse ពីលើ icon។ បើ​មាន​ច្រើន​ជាង​មួយ​កម្មវិធី​កំពុង​ប្រើ​មីក្រូហ្វូន icon នឹង​ប្រាប់​ពី​ចំនួន​នោះ​។ 

Microsoft បាន​បន្ថែម​សញ្ញា​ពណ៌​ទឹកក្រូច (Orange Indicator) ទៅ​កាន់​ផ្នែក​ក្រោម​ស្តាំ​អេក្រង់ (System Tray) អាច​ដឹង​បាន ពេល​មាន​កំណែទម្រង់​ត្រូវ​ការ​បិទ​បើក​ម៉ាស៊ីន ពេល​រៀបចំ​ដំឡើង​។ នេះ​អាច​ជា​ជំនួយ​មួយ ជៀសវាង​ការ​បិទ​បើក​ប្រព័ន្ធ ដោយ​មិន​បាន​រំពឹង​ទុក​។ លើស​ពី​នេះ ក្រុមហ៊ុន​ក៏​មាន​ការ​កែប្រែ​រូបរាង​ខ្លះ​ទៅ​លើ​ផ្នែក Search និង Cortana ផង​ដែរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ engadget   ប្រែ​សម្រួល៖ ប៊ុនធឿន