Mbappe ក្លាយ​ជា​ម្ចាស់​ពាន​យុវជន​ឆ្នើម​ Trophee Kopa

  • 2018-12-04 01:13:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kylian Mbappe បាន​ក្លាយ​ជា​ម្ចាស់​ពាន​កីឡាករ​វ័យ​ក្មេង​ឆ្នើម​ Trophee Kopa award ដែល​ផ្ដល់​ឲ្យ​ទស្សនាវដ្ដី​បារាំង France Football។

ពាន​រង្វាន់​ខាង​លើ​ទើប​បង្កើត​ឡើង​លើក​ដំបូង​ប៉ុណ្ណោះ​សម្រាប់​ផ្ដល់​ឲ្យ​យុវជន​អាយុ​ក្រោម​២១​ឆ្នាំ​ ហើយ​ពិធី​ប្រគល់​ពាន​គឺ ធ្វើ​ជាមួយ​គ្នា​នឹង​ Ballon d'Or។ ឈ្មោះ​របស់​ពាន​នេះ​គឺ​យក​ទៅ​តាម​ឈ្មោះ​វីរបុរស​បារាំង​ Raymond Kopa។

ការ​បោះ​ឆ្នោត​ដាក់​ពិន្ទុ​វិញ​គឺ​ផ្ដល់​សិទ្ធ​ទៅ​ដោយ​អតីត​កីឡាករ​ដែល​ធ្លាប់​ឈ្នះ​ពាន​ Ballon d'Or មុន​ៗ។​ Kopa Trophy ខុស​ពី​ពាន​ Golden Boy ត្រង់​ពាន​នេះ​ក៏​ផ្ដល់​សិទ្ធ​ឲ្យ​កីឡាករ​ដែល​លេង​ក្រៅ​អឺរ៉ុប​ដែរ។ កីឡាករ​ដែល​ទទួល​សំឡេង​គាំទ្រ​លេខ​២​គឺ Christian Pulisic របស់​អាមេរិក​ និង​លេខ​៣​គឺ Justin Kluivert របស់​ហូឡង់​៕ ​

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម