មិនមែនមានតែ Fan Bingbing ទេ តារា ១៧នាក់ទៀតក៏កំពុង​ធ្ងន់កករណីមិនបង់ពន្ធដែរ

  • 2018-12-04 01:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណី​គេច​ពន្ធ​របស់​តារាសម្ដែង​ Fan Bingbing បាន​ធ្វើ​ឲ្យ​ពិភពសិល្បៈ​ចិន​អាប់ឱន​ជា​ខ្លាំង​ ហើយ​នៅ​ទី​បញ្ចប់​ តារា​ស្រី​រូបនេះ​ត្រូវ​បង់​ប្រាក់​ពិន័យ​រហូត​ដល់​ទៅ​ ៨៨៣លានយ័ន (ប្រហែល​ ១២៨លានដុល្លារ) ទៅ​កាន់​អាជ្ញាធរ​ពន្ធ​របស់​ប្រទេស​ចិន។

Fan Bingbing

ដោយ​ឡែក​ផ្អែក​តាម​ការ​បែក​ធ្លាយ​ព័ត៌មាន​ពី​ផលិតកម្ម​ Hengdian World Studios រដ្ឋបាល​ពន្ធដារ​ បានទាក់ទង​តារាៗ​ចំនួន​ ១៧​នាក់​ ក្នុង​រយៈ​ពេល​ ៣​ថ្ងៃ​ ដោយសារ​ករណី​ឯកសារ​ពន្ធ​របស់​ពួកគេ។

រដ្ឋបាល​ខេត្ត​ Zhejiang បាន​ទាក់ទង​តារា​ប្រុស​ស្រី​របស់​ចិន​ចំនួន​ ១៧​នាក់​ ហើយ​បាន​កោះ​ហៅ​ពួកគេ​ទាំង​នោះ​ជា​បន្តបន្ទាប់​ឲ្យ​មក​បង់ពន្ធ​ដែល​បាន​ហួស​កំណត់​របស់​ពួកគេ​ទាំងអស់​ នៅ​ថ្ងៃ​ទី​ ១៥ ខែធ្នូ​ ឆ្នាំ ២០១៨។ "ពន្ធហួសកាលកំណត់" ​នោះ​រួម​បញ្ចូល​ ២០​ភាគរយ​នៃ​ប្រាក់​ចំណូល​សរុប​ដែល​រក​បាន​តាមរយៈផលិតកម្ម​របស់​ពួកគេ។

ទោះ​ជាយ៉ាង​ណា​ ខាង​ក្រុមការងារ​រដ្ឋបាល​ មិន​បាន​បញ្ជាក់​ថា​អ្នក​ដែល​ជាប់​ពាក់ពន្ធ​ទាំង​ ១៧​នាក់​នោះ​មាន​តារា​ណាខ្លះទេ។ ​ប៉ុន្តែ​បើ​តាម​ពាក្យ​លេចឮ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​នោះ​មាន​ Yang Mi, Zhao Liying, និង​ Hu Yutian ផងដែរ៕

Zhao Liying
Yang Mi
Hu Yitian

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី