Hailey និង Justin ឈ្លោះគ្នាជាថ្មី ពាក់ព័ន្ធនឹង Selena

  • 2018-12-04 01:59:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ គណនី​លើ Youtube មួយ​ឈ្មោះ X17 Onlineបាន​បង្ហោះ​វីដេអូ​មួយបង្ហាញ​ពី​សកម្មភាព​តារា​ចម្រៀង Justin Bieber និង​ប្រពន្ធ​របស់​លោក Hailey Baldwin មាន​ការ​ទាស់​សម្ដី​គ្នា​ក្នុង​ហាង​កាហ្វេ​ Blue Bottle។ ការ​ទាស់​ពាក្យ​សម្ដី​គ្នា​នេះ​ដែរ កើត​មាន​ឡើង​ដោយ​សារ​តែ Hailey ប្រាប់ Justin ថា​រូប​នាង​ចង់​ទៅ​ហាត់​ប្រាណ​នៅ​កន្លែង​ហាត់ Yoga មួយ​កន្លែង​នៅ​ក្នុង​តំបន់ West Hollywood ដែល​ជា​កន្លែង Selena ចូល​ចិត្ត​ទៅ​បំផុត។ ក្រោយ​ពិភាក្សា​គ្នា​ចប់ គូ​ស្នេហ៍​តារា​មួយ​គូ​នេះ បាន​ចាកចេញ​ពី​ហាង​កាហ្វេ ចែក​ផ្លូវ​គ្នា​ទៅ​រៀង​ៗ​ខ្លួន។

ជា​ការ​ពិត​ណាស់ ការ​សម្រេច​ចិត្ត​របស់ Hailey មួយ​នេះ បាន​ធ្វើ​ឲ្យ​ Justin មិន​សប្បាយ​ចិត្ត ព្រោះ​នាង​បាន​ធ្វើ​ឲ្យ​លោក​នឹក​រឭក​ដល់​រឿង​រ៉ាវ​ចាស់​ៗ​។ ជាង​នេះ​ទៅ​ទៀត លោក​ក៏​បារម្ភ​ដែរ​ថា ទង្វើ​របស់​ភរិយា​របស់​លោក អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ផ្លូវ​ចិត្ត​របស់ Selena។ ក្រោយ Justin និង Hailey រៀបការ​ជាមួយ​គ្នា​រួច​មក តារា​ចម្រៀង Selena បាន​ទទួល​រង​ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត និង​នៅ​តែ​ខំ​លាក់បាំង​ខ្លួន​ពី​បណ្ដាញ​សារព័ត៌មាន។ Hailey ក៏​ទទួល​បាន​បុរស​ជា​ទី​ស្រឡាញ់​នាង​ ហើយ​ប្រសិន​បើ Hailey ទៅ​កន្លែង​ដែល​នាង​ចូលចិត្ត​ទៀត​នោះ ជំងឺ​ផ្លូវ​ចិត្ត​របស់ Selena អាច​នឹង​ប្រឈម​មុខ​សា​ជា​ថ្មី។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តារា​ម៉ូដែល Hailey ហាក់​ជជែក​ឈ្នះ​តារា​ចម្រៀង Justin Bieber ព្រោះ​រូប​នាង ត្រូវ​បាន​ប្រទះ​ឃើញ​ស្លៀក​ឈុត​កីឡា ដើរ​ចូល​ទៅ​កន្លែង​ហាត់​ប្រាណ​ដែល​ជា​កន្លែង​សំណព្វ​របស់​តារា​ចម្រៀង Selenaនោះ។ ខណៈ​ក្រុម​អ្នក​ប្រមាញ់​ព័ត៌មាន​ព្យាយាម​សួរ​សំនួរ​ទៅ​នាង តារា​ម៉ូដែល​ស្រី​រូប​នេះ ព្យាយាម​គេច​មិន​ព្រម​ផ្ដល់​ចម្លើយ​អ្វី​ឡើយ៕ ​

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា