​អ្នក​​ហាត់​បាល់​​ទះ​​អាជីព​មួយ​ចំនួន​ធំ​ ​កាន់​តែ​​​អស់​សង្ឃឹម​ក្រោយ​គ្មាន​ការ​ប្រកួត​

  • 2018-12-04 02:17:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រុម​អ្នក​ហាត់​បាល់ទះ​នៅ​តាម​​ក្លឹប​​​ធំ​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​ធំ បាន​ផ្ដល់​ដំណឹង​មក​ថា ហាក់​បាត់​បង់​ជំនឿ​ចិត្ត និង​កាន់​តែ​អស់​សង្ឃឹម​​​បន្ទាប់​ពី​គ្មាន​ការ​ប្រកួត​​លក្ខណៈ​ក្នុង​ស្រុក​ទាល់​តែ​សោះ​ គិត​ចាប់​ពី​ចប់​កីឡាករ​ជាតិ​លើក​ទី​២ ដើម​ឆ្នាំ​២០១៨​មក​ដល់​បច្ចុប្បន្ន។

សកម្មភាព​លើក​ពាន​របស់​វិសាខា​កាល​កីឡា​ជាតិ​លើក​ទី​២

​ព្រឹត្តិការណ៍​កីឡា​ជាតិ​គឺ​រៀប​ចំ​ឡើង​ក្នុង​រយៈ​ពេល​ ២​ឆ្នាំ​ម្ដង ស្រប​ពេល​ការ​ប្រកួត​ព្រឹត្តិការណ៍​ Leo Cup និង​ពាន​រង្វាន់​លីគ​បាល់ទះ​ដែល​បង្កើត​ឡើង​បាន​មួយ​ឆ្នាំ​​កាល​ឆ្នាំ​២០១៧ ក៏​ស្ងាត់​មិន​ឃើញ​បង្កើត​ឡើង​វិញ។ ​ទាក់​ទង​ចំណុច​នេះ​លោក បឹង​ គឹមតោ​ អគ្គលេខាធិការ​សហព័ន្ធ​បាល់ទះ​​កម្ពុជា​ធ្លាប់​បានប្រាប់​មក​កាន់​ Sabay ​ថា​ សូម​រង់​ចាំ​សិន​។

​ទន្ទឹម​គ្នា​នោះ​មាន​កីឡាករ​មួយ​ចំនួន​​ធំ​ដែល​កំពុង​ហាត់​នៅ​ក្លឹប ក្រសួង​មហាផ្ទៃ និង​កងពលធំ​​អន្តរាគមន៍​លេខ ៣ សុំ​មិន​បញ្ចេញ​ឈ្មោះ​​បាន​​និយាយ​ស្រដៀង​គ្នា​ថា «​ចង់​បាក់​ទឹក​ចិត្ត​ហើយបង​ ខំ​ហាត់​រាល់​ថ្ងៃ​តែ​គ្មាន​ការ​ប្រកួត​សោះ​»។ ​ប្រភព​ខាង​លើ​បន្ថែម​ថា រាល់​ថ្ងៃ​ហាត់​បាន​តែ​ហាត់ ​ក្រោយ​ពេល​ហាត់​ទៅ​លេង​​​ដាក់​ទឹក​ ឬ​ចេញ​តុង​តិច​តួច​ទៅ​ កុំ​ឲ្យ​ធ្លាក់​កម្រិត​សមត្ថភាព​។

​​​សូម​បញ្ជាក់​ថា ​បច្ចុប្បន្ន​ក្លឹប​បាល់ទះ​​របស់​កម្ពុជា​មាន​ចំនួន ៤ ក្លឹប​គឺ​វិសាខា ក្រសួង​មហាផ្ទៃ កងពលធំ​អន្តរាគមន៍​លេខ ៣ និង​កង​អង្គរក្ស៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​