វីដេអូកុមារាម្នាក់ច្រៀងបទរបស់ BLACKPINK ទាំងស្រែកយំពេលពេទ្យចាក់ថ្នាំកំពុង​ល្បី

  • 2018-12-04 02:26:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ក្មេង​ប្រុស​ជនជាតិ​ឥណ្ឌូណេស៊ីម្នាក់​កំពុង​វាយលុក​ពេញ​បណ្ដាញសង្គម​ ពេល​គេ​ច្រៀង​បទ​ “Ddu-Du Ddu-Du” របស់​ BLACKPINK ពេល​ពេទ្យ​ចាក់​ថ្នាំ។

បទ​ចម្រៀង​មួយ​នេះ​របស់​ក្រុម​ BLACKPINK បាន​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​គាំទ្រ​ធូរ​ស្បើយ​ និង​មាន​កម្លាំង​ក្នុង​ស្ថាន​ភាព​តានតឹង​ណាមួយ សូម្បី​ក្មេង​តូច​ជនជាតិ​ឥណ្ឌូណេស៊ី​នេះ​ជាដើម។ នៅ​ពេល​ត្រូវ​ឲ្យ​ពេទ្យ​ចាក់វ៉ាក់សាំង​ កុមារា​នេះ​បាន​ទ្រហោយំ​ ប៉ុន្តែ​គេ​ខំ​ច្រៀង​បទ​ “Ddu-Du Ddu-Du” របស់ BLACKPINK ដើម្បីបន្លប់​ភាព​ឈឺចាប់។

ទស្សនាវីដេអូខាងក្រោម៖

អ្នក​ជុំវិញ​ដែល​នៅ​ជិត​អ្នក​គាំទ្រ​តូច​របស់​ BLACKPINK រូប​នេះ​នាំគ្នា​ពិត​ជា​ទប់​សំណើច​មិន​បាន​ឡើយ​ ពេល​ឃើញ​គេ​ច្រៀង​ទាំង​យំ។ ប៉ុន្តែ​នេះ​ចាត់​ទុក​ថា​ ជា​ភាព​វៃឆ្លាត​របស់​គេ​ ដែល​ជ្រើស​យក​វិធី​នេះ​ដើម្បី​កាត់បន្ថយ​ភាព​ភ័យខ្លាច​ពេល​ចាក់ថ្នាំ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី