Messi ជាប់​លេខ​៥​នៅ​ពាន Ballon d’Or ធ្វើ​ឲ្យ​ផ្ទុះ​មតិ​រិះគន់​ពេញ​បណ្ដាញ​សង្គម

  • 2018-12-04 02:58:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luka Modric បាន​សាង​កំណត់ត្រា​ឈ្នះ​ពាន Ballon d’Or ២០១៨ ក្រោយ​វ៉ា​ពិន្ទុ​កីឡាករ​ខ្លាំង​ៗ​ជា​ច្រើន ជាពិសេស​បញ្ចប់​រជ្ជកាល​របស់ Lionel Messi និង Cristiano Ronaldo។

យ៉ាងណាក្ដី អ្នក​គាំទ្រ​បាន​ប្រតិកម្ម​ជា​ខ្លាំង​លើ​បណ្ដាញ​សង្គម Twitter ដោយ​បង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល​ឃើញ Messi ជាប់​លេខ​៥ ក្រោម Kylian MBappe, Antoine Griezmann, Cristiano Ronaldo និង​ Modric។

នេះ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​ ដែល​មាន​កីឡាករ​ផ្សេង​ក្រៅ​ពី Messi និង Ronaldo លើក​ពាន Ballon d’Or។ ហើយ​វា​ក៏​ជា​លើក​ដំបូង​ដែល​ Messi មិន​មាន​ឈ្មោះ​នៅ Top 3 ចាប់​តាំង​ពី​ឆ្នាំ​២០០៦។ ព្រោះ​តែ​ Messi ឈ្នះ​ពាន La Liga និងCopa del Rey រដូវ​កាល​មុន​ និង​​ឈរ​លើ​តារាង​​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ប្រចាំ​ឆ្នាំ អ្នក​គាំទ្រ​មិន​ពេញ​ចិត្ត​ចំពោះ​ចំណាត់​ថ្នាក់​ទី​៥​នេះទេ។

អ្នក​គាំទ្រ​បាន​បញ្ចេញ​មតិ​ថា៖ "ថា​ម៉េច Messi ជាប់​៥​ជា​កីឡាករ​ឆ្នើម​ជា​ង​គេ​លើ​លោក​? ឆ្នាំ​នេះ BallondOr កំប្លែង​ខ្លាំង​ណាស់ WTF#”។ ឯ​ម្នាក់​ទៀត​ថា ប្រសិន Messi ជាប់​លេខ​៥ ពិត​ណាស់​គ្រប់គ្នា​នឹង​អស់​សំណើច៕​​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ