កប់ក្ដោង​! ​អាយុ​៧ឆ្នាំ​សោះ ក្មេងនេះ​កើបលុយ ២២ លានដុល្លារពី YouTube ​

  • 2018-12-04 03:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាយុទើបតែ ៧ ឆ្នាំប៉ុណ្ណោះ កុមារា Ryan បាន​ឈរនៅតំណែងកំពូល​ក្នុង​បញ្ជី​តារា YouTube ដែល​រកចំណូល​បាន​ច្រើន​ជាង​គេប្រចាំឆ្នាំ ២០១៨​។ តាម​បញ្ជី​របស់ Forbes ​កុមារាកើតនៅអាមេរិករូប​នេះ​ រក​ចំណូល​បាន​ពី YouTube ២២ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ គិតចាប់​ពីខែមិថុនា ២០១៧ ដល់ខែមិថុនា ២០១៨ នេះ។

Ryan ToysReview ដែល​មាន​អ្នក Subscribe ជាង​ ១៧​ លាន​នាក់ បាន​ប្រាប់​សារព័ត៌មាន NBC ថា ខ្លួន​ចង់​ក្លាយ​ជា​អ្នក​ផលិត​ហ្គេម​នៅ​ពេល​អនាគត។ ចាប់​តាំង​ពី Channel លើ YouTube របស់​គេ​បង្កើត​ក្នុង​ខែ មីនា ឆ្នាំ​ ២០១៥​ មក មាន​អ្នក​ចូល​មើល​វីដេអូ ជិត ២៦​ ពាន់​លាន​ដង។ ចំណូល ១ លាន​ដុល្លារ​គឺ​ទទួល​បាន​ពី​ការ​ផ្សព្វផ្សាយ (Ads) របស់​ YouTube នៅ​ខាងដើមវីដេអូ ចំណែក​ចំណូល​​សេសសល់ទាំងប៉ុន្មានបាន​ពី​អ្នក​ឧបត្ថម្ភ (Sponsor)​។

យោង​តាម​វេបសាយ Business Insider កាល​ពី​ឆ្នាំ​ ២០១៧ Ryan ដែលធ្វើ Content វីដេអូ​លេង​របស់​​ក្មេង​លេង​​​​ ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី៨ ជា​អ្នក​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​លើ YouTube៕

វីដេអូ

ប្រភព៖ Kley Kley   ប្រែសម្រួល៖ លាភ

អត្ថបទពេញនិយម