អដ្ឋិធាតុលោក Beat Richner នឹង​យកពី​ប្រ​ទេសស្វីសមក​តម្កល់​នៅខេត្តសៀម​រាប​តាម​បណ្តាំ​ចុងក្រោយរបស់​លោក​​​

  • 2018-12-04 03:36:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរខេត្ត​សៀម​រាប​ឲ្យ​ដឹងថា​អដ្ឋិធាតុ​អតីត​នាយក​ស្ថាបនិកមូលនិធិ​​មន្ទីរពេទ្យ​គន្ធបុប្ផា​នឹង​ត្រូវ​ដឹក​ពី​ប្រ​ទេស​ស្វីស​មក​កាន់​ខេត្ត​សៀម​រាប​នៅ​ថ្ងៃ​ស្អែក​​ដើម្បី​តម្កល់ទុក​នៅ​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទៅ​តាមបណ្តាំ​ចុង​ក្រោយ​របស់​លោក។

ក្នុង​សេចក្តីជូន​ដំណឹង​មួយ​ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋបាល​ខេត្ត​សៀម​រាប​សរសេរថា​អដ្ឋិធាតុ​លោក វេជ្ជបណ្ឌិត Beat Richner អតីត​នាយក​ស្ថាបនិកមូលនិធិ​​មន្ទីរពេទ្យ​គន្ធបុប្ផា​នឹង​ត្រូវ​​បញ្ជូន​ពី​ប្រ​ទេស​ស្វីស​មក​តម្កល់​ទុក​ក្នុច​ចេតី​នៅ​មុខ​មនញទីរពទេទ្យ​គន្ធបុប្ផាខេត្ត​សៀម​រាប។

ការណ៍​យក​មក​តម្កល់​នៅ​មុខមន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ខេត្ត​សៀម​រាបនេះគឺធ្វើតាម​បណ្តាំ​ចុង​ក្រោយ​របស់​លោក​វេជ្ជបណ្ឌិត​ Beat Richner។ នេះ​បើ​តាម​សេចក្តីជូន​ដំណឹង​។​

តាម​ប្រភព​ខាង​លើ​អដ្ឋិធាតុ​លោក​វេជ្ជបណ្ឌិតBeat Richner នឹង​មក​ដល់​អាកាស​យាន​ដ្ឋាន​ខេត្តសៀម​រាប​នៅ​ថ្ងៃទី៥ ខែ​ធ្នូ ឆ្នាំ២០១៨ ហើយ​រដ្ឋបាល​ខេត្ត​សៀម​រាប​បានណែនាំឲ្យ​សាធារណៈជន​ចូល​រួម​ឈរ​អម​សងសាង​ផ្លូវ​ដោយ​ស្លៀក​ពាក់​អាវស ខោ ឬសំពត់ខៀវ ឬខ្មៅ ចាំ​ទទួល​ដង្ហែរ​អដ្ឋិធាតុលោក​វេជ្ជបណ្ឌិត​ Beat Richner នៅ​វេលា​ម៉ោង​៨ ព្រឹក​។​

ក្នុង​សេចក្តីជូន​ដំណឹង​សរសេរថាការណ៍ធ្វើបែបនេះ​​គឺ​ដើម្បី​ដឹង​គុណ​ដល់​លោក​វេជ្ជបណ្ឌិត​ដែលបាន​លះបង់​កម្លាំង​កាយ​ចិត្ត​ ដើម្បី​អាយុជីវិត​កុមារកម្ពុជា។

រដ្ឋបាលខេត្ត​សៀម​រាប​សរសេរបន្ថែម​លើ​ទំព័រហ្វេស​ប៊ុក​របស់​ខ្លួន​ទៀតថា៖ «ជាមួយ​គ្នា​នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ខាង​មុខ​នេះ ព្រះករុណា​ជាអម្ចាស់​ជីវិត តម្កល់​លើត្បូង​ ព្រះបាទ​សម្តេចព្រះ​បរម​នាថ នរោត្តម​ សីហមុនី​ ព្រះ​មហាក្ស​ត្រនៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា និង​សម្តេចម​ហាក្ស​ត្រី​ នរោត្តម​មុនិនាថ សីហនុ ​ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ក្នុងសេរីភាព ​សេចក្តីថ្លៃថ្នូរ​ និង​សុភមង្គល​ យាង​ចូល​រួមពិធី​បង្សុកូល​ឧទ្ទិសកុសល​ផលបុណ្យ​ជូនដួងវិញ្ញាណក្ខន្ធ ​ឯក​ឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ​អតីតស្ថា​បនិក​មន្ទីរពេទ្យគន្ធបុប្ផា»។

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម