តារា​ល្បី​ៗ​ច្រើន​ដួង​គ្រោង​ជួបជុំ​គ្នា​ឆាប់ៗ ដើម្បី​ការងារ​មនុស្ស​ធម៌ ក្រោម​ហេតុ​ផល​៣

  • 2018-12-04 05:25:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិ​ការណ៍​ពិព័រណ៍ និង​តន្ត្រី​សប្បុរសធម៌​លើកទី៦​” ​នៅ​ថ្ងៃ​សៅរ៍ ទី០៨​ ខែ​ធ្នូ ឆ្នាំ២០១៨ នេះ នឹង​មាន​តារា​ចម្រៀង​ល្បីៗ​ជា​ច្រើន​រួម​គ្នា​បង្កើត​នូវ​បរិយាកាស​យ៉ាង​រីករាយ​ដល់​អ្នក​ចូលរួម​ទាំង​អស់​គ្នា។

តារា​ចម្រៀង​ដែល​នឹង​ចូលរួម​នៅ​ក្នុង​កម្មវិធី​មួយ​នេះ​មាន​ដូចជា អ្នកនាង​ ពេជ្រ សោភា លោក​ ណុប ប៉ាយ៉ារិទ្ធិ ឆន សុវណ្ណរាជ អ្នកនាង ម៉េង កែវពេជ្ជតា កញ្ញា ផន ស្រីខួច វី ឌីណែត លោក ក័ន ក្រុមរាំនារី OMG ក្រុម​រាំ​បុរស Emperror និង​ ក្រុម​កំប្លែង យេយេ​ ព្រមទាំង​ជាមួយ​តារា​ចម្រៀង​ជាច្រើន​ទៀត។

 “ព្រឹត្តិការណ៍​ពិព័រណ៍ និង​តន្ត្រី​សប្បុរសធម៌​លើក​ទី​៦” នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍ ទី០៨ ខែ​ធ្នូ ឆ្នាំ ២០១៨ នេះ ចាប់ពី​វេលា​ម៉ោង ០៨ :០០នាទី​ព្រឹក រហូត​ដល់ ០៩:០០ នាទី​យប់ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ហើយ​តម្លៃ​សំបុត្រ​ចូល​រួម​កម្មវិធី ត្រឹមតែ ៦ ០០០រៀល តែ​ប៉ុណ្ណោះ ដែល​អាច​រក​ទិញ​បាន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

ក្រៅ​ពី​នេះ​ក្រុមហ៊ុន​មួយ​ចំនួន​អាច​ទាក់ទង​អ្នក​រៀបចំ​កម្មវិធី​បាន សម្រាប់​លក់​ទំនិញ​បាន​តាម​រយៈ​លេខ​ទូរសព្ទ៖ 086 622 003/089 824 334 ឬ​តាម link ខាង​ក្រោម​នេះ៖ ព្រឹត្តិការណ៍​ពិព័រណ៍ និង​តន្ត្រី​សប្បុរសធម៌​លើក​ទី​៦

"ព្រឹត្តិ​ការណ៍​ពិព័រណ៍ និង​តន្ត្រី​សប្បុរស​ធម៌​លើក​ទី​៦" បង្កើត​ឡើង​ក្នុង​គោល​បំណង​ធំៗ​ចំនួន​ ៣គឺ៖

១. ជួយ​សម្រួល​ដល់​និស្សិត​ក្នុង​វិទ្យាស្ថាន ដែល​មាន​ជីវភាព​ខ្វះខាត លើ​ការ​សិក្សា និង​ការ​រស់​នៅ

២. ជួយ​ដល់​កុមារ​កំព្រា និង​ចាស់​ជរា​នៅ​តាម​តំបន់​ដាច់​ស្រយាល ដែល​ត្រូវការ​ជំនួយ​ឧបត្ថម្ភ

៣. ជួយ​ស្វែង​រក​ជំនួយ​ឧបត្ថម្ភ​បន្ថែម​ដើម្បី​ធ្វើ​ការ​សាងសង់​សាលា​បឋមសិក្សា​ចារ ១ខ្នង​ដែល​ស្ថិត​នៅ​ស្រុក​ស្រី​ស្នំ ខេត្ត​សៀមរាប​ដែល​បច្ចុប្បន្ន​នេះ​សាលា​មួយ​ខ្នង​នេះ​មាន​សភាព​ទ្រុឌទ្រោម​ជា​ខ្លាំង ។

ថវិកា​ដែល​បាន​ពី​ការ​លក់​សំបុត្រ ការ​លក់​ស្តង់​ពិព័រណ៍ និង​វត្ថុ​អនុស្សាវរីយ៍ (អាវ ក្រមា​ ដប​ទឹក) នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​តែ​គោលបំណង​ទាំង​បី​ខាងលើ​ប៉ុណ្ណោះ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា