អ្នកវិទ្យាសាស្ត្រគ្រោងបាំងកាំរស្មីព្រះអាទិ្យ ដើម្បីកាត់បន្ថយការឡើងកម្ដៅផែនដី
- 2018-12-04 07:14:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវិទ្យាសាស្ត្រគ្រោងបាំងកាំរស្មីព្រះអាទិ្យ ដើម្បីកាត់បន្ថយការឡើងកម្ដៅផែនដី
ចន្លោះមិនឃើញ
អ្នកវិទ្យាសាស្ត្រមួយក្រុម កំពុងសិក្សាពីវិធីដើម្បីបាំងកាំរស្មីព្រះអាទិត្យដែលចូលមកផែនដីដើម្បីប្រយុទ្ធប្រឆាំងនឹងការឡើងកម្ដៅ។
នៅក្នុងផ្នែកមួយនៃគម្រោងតម្លៃ ២,៣លានដុល្លារផ្ដល់ដោយម្ចាស់ក្រុមហ៊ុន Microsoft លោក Bill Gate ក្រុមអ្នកវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យ Harvard នឹងបាញ់ភាគល្អិតទៅលើបរិយាកាសកម្ពស់ជិត ២០គីឡូម៉ែត្រពីផែនដីដើម្បីជះពន្លឺព្រះអាទិត្យទៅកាន់លំហអាកាសវិញ។ ពួកគេសង្ឃឹមថា វានឹងអាចមានឥទ្ធិពលស្រដៀងនឹងបន្ទុះភ្នំភ្លើង Pinatubo កាលពីឆ្នាំ ១៩៩១ ដែលបានបាញ់ស្ពាន់ធ័រឌីអុកស៊ីតជាង ២០លានតោនទៅលើបរិយាកាស។ ស្ពាន់ធ័រឌីអុកស៊ីតទាំងនេះ បានបាំងពន្លឺព្រះអាទិត្យរយៈពេល ១៨ខែ និងបញ្ចុះកម្ដៅផែនដី ០,៥អង្សាសេ។
គួរឲ្យដឹងថា គោលបំណងនៃគម្រោងនេះ គឺដើម្បីកាត់បន្ថយផលអាក្រក់នៃបម្រែបម្រួលអាកាសធាតុ និងដើម្បីជួយសង្គ្រោះផ្កាថ្ម និងផ្ទាំងទឹកកកដែលកំពុងរលាយដោយសារការឡើងកម្ដៅ។ ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកជំទាស់និយាយថា ការបាញ់ភាគល្អិតទៅក្នុងបរិយាកាសនឹងអាចប៉ះពាល់ស្រទាប់អូហ្សូន និងវដ្ដទឹកភ្លៀងដែលអាចធ្វើឲ្យតំបន់មួយចំនួនជួបប្រទះគ្រោះរាំងស្ងួត៕