លទ្ធផល​បាន​ចេញ​ហើយ​ រឿង Son ធ្វើ​ពុត​ដួល​ក្នុង​ជំនួប​ជាមួយ Arsenal

  • 2018-12-04 07:51:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Son Heung -Ming បាន​រួច​ខ្លួន​ពី​ការ​ជាប់​បម្រាម​២​ប្រកួត​ ត្បិត​​​បាន​ធ្វើ​ពុត​ដួល​បង្ក​ឲ្យ​មាន​បាល់ប៉េណាល់ទី អំឡុង​ពេល Spurs ចាញ់ Arsenal ៤-២។

កីឡាករ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​សាង​ឲ្យ​មាន​ឱកាស​ប៉េណាល់ទី​​សម្រាប់​ក្រុម​លោក Mauricio Pochettino ក្នុង​កីឡដ្ឋាន  Emirates កាល​ពី​ចុង​សប្ដាហ៍។ ក្នុង​ជំនួប​ដ៏​ជក់ចិត្ត​នោះ​កីឡាករ​របស់ Arsenal និង Spurs បាន​ប៉ះ​ទង្គិច​មួយ​ប្រាវ​នៅ​តំបន់​ខ្សែ​បន្ទាត់។

ហេតុការណ៍​នេះ​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​សហព័ន្ធ​បាល់ទាត់​អង់គ្លេស FA ថា ក្លឹប​ទាំង​ពីរ​មិន​អាច​គ្រប់គ្រង​កីឡាករ​បាន។ ប៉ុន្តែ​មិនមែន​ការ​ចោទ​ចំពោះ Son ដែល​បន្លំ​ធ្វើ​ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់​នោះ​ទេ។ ទោះ​ជា Spurs បាន​នាំ​​មុខ ២-១ ដោយ​សារ​បាល់​ប៉េណាល់ទី​នោះ​ក្ដី​ Arsenal នៅ​តែ​មាន​កម្លាំង​ចិត្ត​វាយ​បក​រហូត​ឈ្នះ​វិញ ៤-២៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ