Justin ចាប់ដៃគ្នាជាមួយភរិយា ស្លៀកឈុតគូស្នេហ៍ ថតរូបដាក់ទស្សនាវដ្តីជាលើកដំបូង

  • 2018-12-05 02:27:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា ប្រិយមិត្ត និង​អ្នក​គាំទ្រ​ភាគ​ច្រើន ធ្លាប់​តែ​បាន​ឃើញ​រូបភាព​ផ្អែមល្ហែម​របស់​តារា​ចម្រៀង Justin Bieber ជាមួយ​ប្រពន្ធ​សំណព្វ​ចិត្ត​របស់​លោក​តែ​លើ​បណ្ដាញ​សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពេល​នេះ តារា​ចម្រៀង​វ័យ ២៤​ឆ្នាំ រួម​នឹង​តារា​ម៉ូដែល​វ័យ ២២ ឆ្នាំ​រូប​នេះ បាន​ចាប់​ដៃ​គ្នា​លើក​ដំបូង​ថត​រូប​ជា​លក្ខណៈ​ផ្លូវ​ការ។

កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ តារា​ចម្រៀង Justin Bieber និង​តារា​ម៉ូដែល Hailey Baldwin ត្រូវ​បាន​ប្រទះ​ឃើញ​ចំណាយ​ភាព​សប្បាយ​រីករាយ​របស់​ពួកគេ​ក្នុង​ទីក្រុង Los Angeles ខណៈ​គូ​ស្នេហ៍​តារា​មួយ​គូ​នេះ កំពុង​ត្រៀម​ខ្លួន​ថត​រូប​ឲ្យ​ទស្សនាវដ្ដី​មួយ។

ក្នុង​ឈុត​ដំបូង តារា​ទាំង​២​រូប​នេះ បាន​ស្លៀក​សម្លៀកបំពាក់​ដូច​គ្នា ដោយ Hailey ស្ថិត​ក្នុង​ឈុត​មីគីនី​ពណ៌​ខ្មៅ​អុជស ខណៈ Justin ស្លៀក​ខោ​រលុង​វែង​មាន​ពណ៌​ដូច​គ្នា។ ឈុត​ទី​២ ពួកគេ​ស្លៀកពាក់​បែប​សាមញ្ញ​ធម្មតា ដោយ​តារា​ម៉ូដែល Hailey ស្លៀក​រ៉ូប​ពណ៌​ផ្កាឈូក ចំណែក​ស្វាមី​របស់​នាង ស្លៀក​ខោ​ខោវប៊យ​ដោះ​អាវ។ សម្រាប់​ឈុត​ទី ៣ វិញ គូ​ស្នេហ៍​តារា​ល្បី​មួយ​គូ​នេះ បាន​ស្លៀក​ឈុត​គូ​ស្នេហ៍​សា​ជា​ថ្មី។ គួរ​បញ្ជាក់​ដែរ​ថា ការ​ថត​រូប​នេះ អាច​សម្រាប់​សៀវភៅ​ទស្សនាវដ្ដី​ម៉ូដ​នៅ​រដូវ​កាល​ឆ្នាំ ២០១៩​នេះ៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា