ម៉ន សាម៉េត អរគុណចំពោះការលើកទឹកចិត្ត ជាហេតុតស៊ូបានយូរដល់ពេលនេះ
- 2018-12-05 02:55:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ន សាម៉េត អរគុណចំពោះការលើកទឹកចិត្ត ជាហេតុតស៊ូបានយូរដល់ពេលនេះ
ចន្លោះមិនឃើញ
អ្នកប្រដាល់ទម្ងន់ ៥៧-៦០គីឡូក្រាម ម៉ន សាម៉េត ប្រាប់មូលហេតុដែលតស៊ូ ខំប្រឹងប្រែងក្នុងវិស័យប្រដាល់តាំងពីឆ្នាំ ២០០៥ ដល់បច្ចុប្បន្ននេះ គឺព្រោះមកពីបានការគាំទ្រលើកទឹកចិត្តរបស់អ្នកនិយមទស្សនាក្បាច់គុន។
ម៉ន សាម៉េត បានឲ្យដឹងថា បើគិតតាំងពីឆ្នាំ២០០៥មកប្រហែលជាង១០ឆ្នាំមកហើយ ដែលបានប្រឡូកក្នុងវិស័យប្រដាល់មួយនេះ ហើយក៏មិនអាចនៅបានយូរទៀតដែរ ព្រោះវ័យក៏ច្រើន កម្លាំងក៏មិនដូចមុននោះឡើយ។
អ្នកប្រដាល់មកពីភូមិចុងព្រែករូបនេះបន្ថែមថា កីឡាករជំនាន់ជាមួយគ្នាពីមុនគេឈប់អស់ហើយ នៅឡើយតែខ្លួននោះទេ ដែលនៅអាចប្រកួតរកលុយចិញ្ចឹមគ្រូសារបាន។ ការដែលអាចបន្តការប្រកួបានយូរបែបនេះ គឺដោយសារការខំប្រឹងហ្វឹកហាត់ រួមទាំងការលើកទឹកចិត្តពីអ្នកគាំទ្រ។ មួយរយៈនេះ សាម៉េត រវល់ច្រើននិងការប្រកួតផ្សេងៗ ហើយក៏ផ្អាករកត្រីសិន ព្រោះត្រូវហាត់ខ្លាំងដើម្បីឡើងសង្វៀន។
ម៉ន សាម៉េត ជាអ្នកប្រដាល់ចាស់វស្សា តាំងពីជំនាន់ ឯម លីថូ សារឿន ច័ន្ទ តាំងពីអំឡុងឆ្នាំ ២០០៥ មកម្ល៉េះ។ ការប្រកួតចុងក្រោយរបស់អ្នកលេងគុនខ្មែរខាងលើនេះឈ្នះពិន្ទុ ឯម សុធី នៅសង្វៀន TV5 ហើយគេនឹងត្រូវបង្ហាញខ្លួនក្នុងកម្មវិធី គុនខ្មែរអន្តរជាតិលើកទី២ នៅថ្ងៃឆ្លងឆ្នាំនៅពេលខាងមុខនេះទៀត៕
ក្រចេះបើកការប្រកួតពានពិសេសមួយមាន១៥ក្រុមដល់ដើមឆ្នាំថ្មីទើបចប់
Watford ក្លាយជាជនរងគ្រោះទី១៣ក្រោមថ្វីជើងរបស់ Man City